ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញឃាត់ខ្លូន ជនសង្ស័យប្រុសស្រី៩នាក់ក្នុងផ្ទះសំណាក់១៦ និងដកហូតថ្នាំញៀន ៣កញ្ចប់តូចធំ ព្រមទាំងអាវុធខ្លី១ដើម

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានការបញ្ជា ផ្ទាល់តាមរយៈទូរស័ព្ទ លោកហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការរាជធានីភ្នំពេញ និងមានការចូល រួមផ្ទាល់ពីលោក ទេព សុវាត្តិ ជាក្រឡាបញ្ជីអមផង បានឲ្យមន្រ្តីអនុវត្តច្បាប់ ការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ​ចុះបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងនៅចំណុចផ្ទះសំណាក់១៦ ផ្លូវ៤៦០ ក្រុម២២ ភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថាពីក្រុមប្រតិបត្តិការណ៍ចុះបង្ក្រាបករណីខាងលើ បានមកចំណុចទីតាំងផ្ទះសំណាក់១៦ ម៉ូនីកា បានបង្ក្រាប និងចាប់យកវត្ថុតាងរួម មាន ៖ ក្រាមពណ៌សថ្លា ជាគ្រឿងញៀនចំនួន៣កញ្ចប់ថង់ធំ តូច, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន១ចំនួន ទូរស័ព្ទដៃចំនួន១គ្រឿង ជារបស់ឈ្មោះ ម៉ា យ៉ា អាយុ១៩ ឆ្នាំ និងដោយបានការ សម្រេចពីលោកព្រះរាជអាជ្ញារង ហេង ហេង ឲ្យឆែកឆេរបន្ទប់ផ្សេងៗ ទៀតនៅផ្ទះសំណាក់១៦ ដោយបានឃាត់មនុស្សពីរនាក់ឈ្មោះតែ ឈុតមួយ ដែលជាស្ត្រីអាយុ 30 ឆ្នាំជនជាតិខ្មែរ និងឈ្មោះ អូន សាវ៉េត ផានិត ភេទស្រីអាយុ 20 ឆ្នាំជនជាតិខ្មែរបន្ទប់ 222 លែង 124 សម្ភាររួមមានឧបករណ៍ សម្រាប់ប្រើប្រាស់គ្រឿង ញៀនមួយចំនួនដែល គេដាក់ជាប់ចំនួន3 ទូរស័ព្ទដៃចំនួន 2 គ្រឿងនិងមនុស្សចំនួន ម្នាក់ឈ្មោះ យាយ របស់ ភេទប្រុស អាយុ 32ឆ្នាំ និងសម្ភារដែលជាឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត ។

បច្ចប្បន្ន ជនសង្ស័យប្រុសស្រីទាំង៩នាក់រួមទាំងវត្ថុតាងត្រូវ បានសមត្ថកិច្ចនាំខ្លួនមកកាន់មន្ទីរប្រឆាំងគ្រឿង ញៀនរាជធានីភ្នំពេញ ដើម្បីធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់តាមផ្លូវច្បាប់នៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖