ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្ដីយោធាម្នាក់ជិះម៉ូតូធ្លាក់លូដួលបោកក្បាលស្លាប់នៅកន្លែងកើហេតុ

ចែករំលែក៖

ខេត្តសៀមរាប៖ កងពលធំអន្ដរគមន៍លេខ២ ម្នាក់ជិះម៉ូតូធ្លាក់លូដួលបោកក្បាលស្លាប់នៅកន្លែងកើតហេតុ ហេតុការណ៍នេះបានកើតឡើងកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិ បន្ទាយស្រី ឃុំខ្នាយចាស់ ស្រុកបន្ទាយស្រី​ខេត្តសៀមរាប ។

បើតាមព័ត៌មានពី មន្រ្ដីកងរាជអាវុធហត្ថ ស្រុកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈឹម ដីដុំ ភេទប្រុស អាយុ​២៨ឆ្នាំ​ មានលំនៅដ្ឋាននៅភូមិ ស្រះខ្វាវ ឃុំបន្ទាយស្រី​ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មុខរបរជាយោធាកងពលធំអន្ដរគមន៍លេខ២ បានជិះម៉ូតូ​ សង សេ ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1X3360 បានបើកបរមកដល់ចំនុចខាងលើ ក៏ធ្លាក់លូដួលបោកក្បាលស្លាប់តែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចបានចុះវាស់វែង ធ្វើកំណត់ហេតុ និងប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារ​ចាត់ចែងធ្វើបុណ្យតាមប្រពៃណី​ ។

តាមការសន្និដ្ឋានរប់ស់សមត្ថកិច្ច ថា​ជនរងគ្រោះទំនងជាស្រវឹងស្រា ៕ ប៊ុន រិទ្ធី​

 


ចែករំលែក៖