ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីថ្នាក់មូលដ្ឋានចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ដុតចោលជំនួសមន្រ្តីជំនាញ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ឧបករណ៍បទល្មើស នេសាទ សាច់មងក្រឡាញឹកជាច្រើនម៉ែត្រសម្រាប់ដាក់ចាប់កូនត្រីចម្រុះគ្រប់ប្រភេទ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បារាយណ៍ អាជ្ញាធរមូលដ្ឋាន និងប្រជាពល រដ្ឋប្រមូលដុតបំផ្លាញចោល កាលពីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោមការ សម្របសម្រួលពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កម្លាំង គណៈកម្មការចម្រុះដឹកនាំដោយលោកអនុសេនីយ៍ឯក នឹម ឆន នាយប៉ុស្តិ៍នគរបាល រដ្ឋបាលបារាយណ៍បានដុតបំផ្លាញចោល នូវឧបករណ៍បទល្មើសនេសាទសាច់មងក្រឡាញឹកចំនួន១២មាត់លូ ដែលកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ សហការ ជាមួយ សមាជិកក្រុមប្រឹក្សាឃុំបារាយណ៍ និងប្រធានសហគមន៍នេសាទ៧មករា ចុះ បង្ក្រាប នៅចំណុចបឹងផ្ទោល ស្ថិតក្នុងទឹកដីភូមិសាស្ត្រភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃ ទី១៨ ខែមករា ឆ្នាំ២០១៧ ។

ករណីចុះបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ទាំងនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់ដល់ក្រុមជំនាញនិងមន្រ្តីពាក់ព័ន្ធមិនយកភ្នែកមើលឧបករណ៍ដែលក្រុមជនខិលខូចបន្តនេសាទនៅរដូវត្រីពងកូន ហើយត្រូវ បានច្បាប់ហាមមិនឲ្យមានការនេសាទ ។ ការមិនចុះបង្ក្រាបនេះគេសង្ស័យថា អាច ទទួលសំណូកពីក្រុមជនល្មើសនេសាទទាំងនេះហើយទើបមន្រ្តីជំនាញទាំងនោះនាំគ្នា មើលរំលងយ៉ាងនេះ ៕ សហការី


ចែករំលែក៖