ព័ត៌មានទាន់ហេតុការណ៍៖

Rock ជាកន្លែងបាញ់របស់ក្រុមកូនអ្នកធំ មហាជនសង្ឃឹមថា អាចនឹងរកជនដៃដល់ឃើញ

ចែករំលែក៖

ភ្នំពេញ៖ ជនដៃដល់ឈ្មោះឌុច សុវណ្ណារ៉េត ហៅរិទ្ធ ញ៉ាញ់ ដែលជាកូនប្រុសលោកឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បច្ចុប្បន្នកម្លាំងនគរបាលក្រសួងមហាផ្ទៃកំពុងតាមប្រមាញ់ចាប់ខ្លួនបន្ទាប់ពីជនដៃដល់រូបនេះបានធ្វើសកម្មភាពបាញ់ប្រហារ៤គ្រាប់នៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវជើងនិងដៃកាលពីវេលាម៉ោងជាង៥ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

បើយោងតាមការបញ្ជាក់ពីប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ បានឲ្យដឹងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ដែលជាបក្ខពួកជនដៃដល់ក្នុងការបាញ់ប្រហារនៅក្នុងមជ្ឈ មណ្ឌលកម្សាន្តរ៉ក់បញ្ជូនទៅមូលដ្ឋានកង រាជអាវុធហត្ថខណ្ឌចំការមនដើម្បីសួរនាំ រកមូលហេតុនៃការបាញ់ប្រហារនេះមកក៏បានឲ្យយុវជនរូបនោះត្រឡប់ទៅផ្ទះវិញ។

ដោយឡែកជនដៃដល់សមត្ថកិច្ចក្រសួងមហាផ្ទៃកំពុងបើកការស៊ើបអង្កេត និងតាមប្រមាញ់យកមកដាក់ទោសតាមច្បាប់បន្ទាប់ពីដឹងថា ជនដៃដល់ជាកូនរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធ សភា និងអធិការកិច្ច ។

ករណីផ្ទុះអាវុធ៤គ្រាប់នៅក្នុងមជ្ឈ មណ្ឌលកម្សាន្តរ៉ក់ដែលគេស្គាល់ថា ជា កន្លែងរបស់ឧកញ៉ា គិត ធាង ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជ ធានីភ្នំពេញបានកើតឡើងកាលពីវេលាព្រឹកព្រលឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បណ្ដាលឲ្យម្នាក់ឈ្មោះ បៀរ សម្បត្តិ អាយុ ៣២ឆ្នាំ រស់នៅសង្កាត់ស្ទឹមានជ័យ១ ខណ្ឌ មានជ័យរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតភ្លាមៗ ។

លោក ឃួន សំអុល មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមនបាឲ្យដឹងដែរថា ពិតជាមានករណីបាញ់ប្រហារនៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់នាព្រឹកនេះប្រាកដមែន។ ក្នុងករណីបាញ់នោះបណ្ដាលឲ្យបុរសម្នាក់រងរបួសត្រូវគេដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ និងបានឃាត់ខ្លួនយុវជនម្នាក់ជាបក្ខពួកជនបង្កហេតុយក ទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមនដើម្បីសាកសួរអំពីអត្តសញ្ញាណជន ដៃដល់ ។

ក្រោយពេលសាកសួរជាច្រើនម៉ោងទើបដឹងថា ករណីផ្ទុះអាវុធនេះកើតឡើងដោយសារជម្លោះរវាងភ្ញៀវនឹងភ្ញៀវនៅក្នុងបន្ទប់លេខ២០២ និង២០៣នៃមណ្ឌលកម្សាន្ត រ៉ក់ ហើយជនដៃដល់ក៏បាញ់ប្រហារដោយកាំភ្លើងអាកា៥៩លើជនរងគ្រោះ៤គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ត្រង់ជើងនិងដៃ ។

បើតាមប្រភពបានប្រាប់ឲ្យដឹងថា ជន ដៃដល់ឈ្មោះ ឌុច សុវណ្ណារ៉េត ហៅ កែវ ភារុណ (ឈ្មោះមន្ត្រីយោធាស័ក្ដិ១) ហៅ រិទ្ធញ៉ាញ់ ជាកូនប្រុសរបស់លោក ឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជា អតីតអគ្គនាយករងគយនិងរដ្ឋាករកម្ពុជា កំពុងគេចខ្លួន។ ចំណែកជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ បៀរ សំអឿន ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរDJ ប្រចាំមជ្ឈ មណ្ឌលកម្សាន្តរ៉ក់ ។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលកម្សាន្តរ៉ក់ ដែលជាមណ្ឌលកម្សាន្តដ៏ល្បីឈ្មោះរបស់ឧកញ៉ា គិត ធាង បងប្រុសអ្នកឧកញ៉ា គិត ម៉េង តែងតែកើតមានករណីឈ្លោះប្រកែក និងបាញ់ប្រហារគ្នាជាញឹកញាប់ហើយស្ទើរ តែគ្រប់ជម្លោះតែងបង្កជាការបាញ់ប្រហារពីសំណាក់អ្នកមានមុខមាត់ក្នុងសង្គម ពិសេស អ្នកញៀនថ្នាំតែម្តង។ អ្វីដែលគេកត់សម្គាល់នោះគឺគ្រប់ករណីកើតឡើងនៅក្នុងបរិវេណ មជ្ឈមណ្ឌលកម្សាន្តរបស់ឧកញ៉ារូបនេះ កម្រចាប់បានជនល្មើសណាស់ ។

ចំណែកការកត់សម្គាល់មួយទៀតមាន មនុស្សមួយចំនួនបានចូលទៅប្រើប្រាស់ ថ្នាំញៀននៅទីនោះបានរងគ្រោះវង្វេង ស្មារតីរហូតបាត់បង់ជីវិតក៏មាន។ ជាក់ស្តែង កាលពីកន្លងទៅថ្មីៗនេះនារីបម្រើការក្នុង ហាងខារ៉ាអូខេខេត្តត្បូងឃ្មុំម្នាក់បានចូល មកកម្សាន្ត និងសេពថ្នាំញៀនជ្រុលនៅ ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់បានស្លាប់ផង ដែរ ៕ ស រស្មី

 

ជនសង្ស័យខ្មាន់កាំភ្លើង


ចែករំលែក៖