ព័ត៌មានទាន់ហេតុការណ៍៖

មិនខ្វល់នឹងការរិះគន់! Arsene Wengerបន្តកុងត្រាថ្មី២ឆ្នាំទៀត

ចែករំលែក៖

បើទោះបីជាក្រុមកាំភ្លើងធំ Arsenal ទទួលបានចំណាត់ថ្នាក់លេខ៥ ហើយមាន ការរិះគន់ពីនាក់គាំទ្រយ៉ាងខ្លាំងចង់ឲ្យគាត់ចាកចេញក៏ដោយក៏លោក Arsene Wenger បានបន្តកិច្ចសន្យា២ឆ្នាំទៀតនៅ Arsenal កាលថ្ងៃទី៣០ ខែឧសភា បន្ទាប់ពីមានការពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំ។

កាលពីឆ្នាំ២១ឆ្នាំមុន គ្រូបង្វឹកជនជាតិបារាំងរូបនេះបានចូលមកដឹកនាំក្រុមរហស្សនាមកាំភ្លើងធំ ក្រោយចំណាយពេលនៅ Monaco, Nacny និងក្លិបជប៉ុន Nagoya Grampus Eight។

អស់រយៈពេល២ទសវត្សលោក Arsene Wenger ដែលមានវ័យ៦៧ឆ្នាំ បានដឹកនាំ Arsenal ឈ្នះពានចំនួន១៦, ទទួលបានកីឡដ្ឋានថ្មីមួយ និងចំណាយជិត៧០០លានផោនលើកីឡាករ និងជាគ្រូបង្វឹកយូរបំផុតនាពេលបច្ចុប្បន្ននៅលីកកំពូលអង់គ្លេស។

តាំងពីចូលមកដឹកនាំ Arsenal នៅឆ្នាំ១៩៩៦ លោក Wenger ធ្លាប់ឈ្នះ Premier League ៣លើក, FA Cup ៧ដង ហើយនៅរដូវកាល២០០៣-២០០៤ ក្រុមកាំភ្លើងធំមិនស្គាល់ពាក្យថា បរាជ័យឡើយ៕ ដេវីត


ចែករំលែក៖