ព័ត៌មានទាន់ហេតុការណ៍៖

មិនចាប់អារម្មណ៍នឹងហង្សក្រហម ឬតោខៀវទេ ទៅកើបលុយនៅចិនវិញ

ចែករំលែក៖

កីឡាករPierre Ermerick Aubameyang ខ្សែប្រយុទ្ធរបស់ក្លិប Dortmund អាចក្លាយជាកីឡាករល្បីក្រោយគេបំផុតដែលផ្ទេរទៅកើបលុយនៅលីកកំពូលចិនក្នុងរដូវក្ដៅនេះ។

បើយោងតាមសារព័ត៌មានអាល្លឺម៉ង់ Sport Bild ក្លិបធំ២ របស់អង់គ្លេសហង្ស ក្រហមLiverpool និងតោខៀវ Chelsea ចាប់អារម្មណ៍ចង់បាន Aubameyang ប៉ុន្តែក្លិបចិន Tianjin Quanjian ហាក់មានប្រៀបឈ្នះការប្រជែង យកខ្សែប្រយុទ្ធជម្រើសជាតិហ្គាបុងវ័យ២៨ឆ្នាំរូបនេះ។

ក្លិបអ្នកមានចិនដែលបង្វឹកដោយលោក Fabio Cannavaro ត្រៀមដាក់សំណើដេញថ្លៃក្នុងតម្លៃដល់ទៅ៧០លានផោនឯណោះនិងផ្ដល់ប្រាក់បៀវត្សរ៍ដល់ទៅ២៦,៥លានផោនក្នុងមួយឆ្នាំ ។

ខ្សែប្រយុទ្ធ Aubameyang រកបាន៣១គ្រាប់ក្នុងចំណោម៣២ប្រកួត និងឈ្នះស្បែកជើងមាសក្នុងក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga រដូវកាលមុន ៕ ដេវីត


ចែករំលែក៖