ព័ត៌មានទាន់ហេតុការណ៍៖

មិនរំភើបទើបចម្លែក! Harry Kane លុតជង្គង់សុំមិត្តស្រីភ្ជាប់ពាក្យ

ចែករំលែក៖

ខ្សែប្រយុទ្ធ Harry Kane ម្ចាស់ស្បែកជើងមាសអង់គ្លេស Premier League ២សម័យជាប់ៗ គ្នាបានធ្វើឲ្យគូស្នេហ៍របស់ខ្លួនរំភើបភ្ញាក់ ផ្អើលយ៉ាងខ្លាំងដោយសាររូបគេបាន លុតជង្គង់សុំភ្ជាប់ពាក្យជាមួយ។

មិនត្រឹមតែជោគជ័យក្នុងអាជីពបាល់ទាត់ទេHarry Kaneក៏ ទើបតែទទួល បានបុត្រី ម្នាក់ឈ្មោះ Ivy Jane ជាមួយនឹងមិត្តស្រីឈ្មោះ Katie Goodlandរបស់ខ្លួន។

កីឡាករវ័យ២៣ឆ្នាំរូបនេះបានបង្ហោះរូបលុតជង្គង់ស្នើសុំមិត្តស្រីភ្ជាប់ពាក្យនៅលើឆ្នេរ ខ្សាច់នៃទីក្រុងNassauកោះBahamas ហើយមិត្តស្រីរបស់គាត់ យល់ព្រមសំណើភា្ជប់ពាក្យ នេះ៕ ដេវីត


ចែករំលែក៖