ព័ត៌មានទាន់ហេតុការណ៍៖

មីស៊ីល២ប្រភេទរបស់រុស្ស៊ី ធ្វើឲ្យសត្រូវ «ព្រឺរោម»

ចែករំលែក៖

រុស្ស៊ីមានកាំជ្រួចមីស៊ីល ប្រភេទថ្មីទំនើបបំផុត របស់ខ្លួន ដែលនឹងដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ព នៅដើមឆ្នាំ២០១៩ ។ ប្រភេទមីស៊ីលទំនើប នោះមានឈ្មោះ Avangard និង Sarmat មានល្បឿនលឿនជាងសំឡេង អាចចាក់ទម្លុះមីស៊ីលការពាររបស់សត្រូវ ។

មេបញ្ជាការកម្លាំងកាំជ្រួចមីស៊ីល ឧត្តមសេនីយ៍ Sergei Karakayev បានបញ្ជាក់ថា នៅដើមឆ្នាំ ២០១៩នេះ មីស៊ីល Avangard នឹងត្រូវដាក់ឲ្យប្រើប្រាស់ ក្នុងជួរកងទ័ព ស្ថិតនៅក្នុងកងពលកាំជ្រួចមីស៊ីល domarovsky ឈរជើងនៅតំបន់ Orenberg ។

មីស៊ីល Avangard ជាប្រភេទមីស៊ីលឆ្លងទ្វីប មានសមត្ថភាពខ្ពស់ ក្នុងការវាយប្រហារ ។ មីស៊ីលនេះបានសាកល្បង តាំងពីឆ្នាំ២០០៤ ដោយមានល្បឿនលឿនជាងសំឡេង អាចហោះហើរទៅលើអាកាស រួចតម្រង់ទៅកាន់គោលដៅនៅលើដី ក្នុងល្បឿនលឿនជាងលសំឡេងដល់ទៅ៥ដង ។ ជាមួយនឹងល្បឿននោះ គ្មាន ប្រព័ន្ធមីស៊ីលការពារណាមួយអាចទប់ស្កាត់បានឡើយ ។

កន្លងមក ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ធ្លាប់បានបង្ហាញពីមីស៊ីលទំនើបខាងលើ ហើយនៅឆ្នាំ២០១៩ ខាងមុខ កម្លាំងមីស៊ីលរបស់រុស្ស៊ី កាន់តែខ្លាំងគ្មានគូប្រៀប ។

ប្រភេទមីស៊ីលមួយទៀតគឺ Sarmat កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការផលិត ហើយនឹងសាកល្បងក្នុងពេលឆាប់ៗនេះ ។ លោក Karakayev បានបញ្ជាក់ថា មិស៊ីល Sarmat នឹងត្រូវបាញ់សាកល្បង នៅទីតាំង អវកាស Plesetsk ភាគខាងជើងប្រទេសរុស្ស៊ី ។ មីស៊ីល Sarmat នឹងមានសមត្ថភាពខ្លាំង ជាងមីស៊ីល Avangard ទៅទៀត ៕


ចែករំលែក៖