ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាកាច់សោ.កម៉ូតូម្នាក់ក្នុងចំណោម២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងម្នាក់ទៀតគេចខ្លួនបាត់ខណះពួកគេបានកំពុងធ្វើសកម្មភាពកាច់សោ ក ម៉ូតូតែមិនបានសម្រេច កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ជា ធា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងម្នាក់ទៀតមិនស្គាល់អត្តសញ្ណាណទេ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងកំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋានការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋស្រាប់តែឃើញជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតុហុងដាមួយគ្រឿងមិនចាំស្លាកលេខពេលនោះ ដោយមានការសង្ស័យ ក៏ជិះម៉ូតូតាមពីក្រោយរហូតមកដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យម្នាក់ដែលជិះពីក្រោយចុះទៅធ្វើសកម្មភាពកាច់សោ ក ម៉ូតូស្កូបពីមួយគ្រឿងដែលម្ចាស់ចតទុកនៅមុខផ្ទះពេលនោះសមត្ថកិច្ច ក៏ចុះទៅឃាត់ខ្លួនបានភ្លាមៗតែម្តង និងដកហូតបានសម្ភារកាច់សោកម៉ូតូមួយចំនួន ចំណែកម្នាក់ម្នាក់ទៀតដឹងខ្លួនទាន់ ក៏ជិះម៉ូតូគេចខ្លួនបាត់មានទាំងកាំភ្លើងខ្លីមួយដើមទៀតផង។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានបញ្ជូនទៅសាកសួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ដើម្បីកសាងសំណំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌចាក់កាតាមនីតិវិធី៕ សុខាសែនជ័យ


ចែករំលែក៖