ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាគ្រឿងញៀន២ករណីមនុស្ស៣នាក់ត្រូវបានបង្រ្កាបនិងចាប់យកបានថ្នាំញៀន២៥កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាតស្នងការរង ទទួលការងារប្រឆាំងបទល្មើស បានឲ្យដឹងថា៖ នៅយប់មិញនេះ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្ក្រាបមុខសញ្ញាចែកចាយ គ្រឿងញៀនចំនួន២ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ និងដកហូតបានវត្ថុតាងថ្នាំញៀន ចំនួន២៥ កញ្ចប់ ។

ករណីទី១-នៅវេលាម៉ោង៧យប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ឃាត់ខ្លួនជនសង្ស័យ១នាក់ ស្ថិតនៅក្រុមទី៩ ភូមិ១សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ឈ្មោះឈួន ចាន់ថេង ភេទប្រុស អាយុ ៣៨ ឆ្នាំ។ ចាប់យកបានថ្នាំញៀន ចំនួន១៣ កញ្ចប់តូចទូរស័ព្ទ២គ្រឿង ដែកឆាប និង សម្ភារៈ វេចខ្ចប់ មួយចំនួន។

ករណីទី២-នៅវេលាម៉ោង០:៣០នាទី ឈានចូល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ បានចុះបង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ ២ នាក់ ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

១-ជនសង្ស័យឈ្មោះ វិច សុីលេតា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករសំណង់។

២-ឈ្មោះប៊ឹន ម៉ាលីណា ភេទស្រី អាយុ១៥ឆ្នាំ មុខបរ មិនពិតប្រាកដ។

អ្នកទាំងអស់ ស្នាក់នៅបន្ទប់ជួល ក្រុមទី២១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបាន ម្សៅក្រាមពណ៌សថ្លា ៩កញ្ចប់តូច និង ៣កញ្ចប់ធំ និង សម្ភារសម្រាប់ប្រើប្រាស់មួយចំនួន។

បច្ចុប្បន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ ឆ្លាម សមុទ្រ


ចែករំលែក៖