ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាចោរលួចម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកា

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចបានបង្ហាញខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃខណ្ឌឫស្សីកែវ បានបង្ហាញមុខសញ្ញាចោរលួចមានស្ថានទម្ងន់ទោសតាមដីការបស់ចៅក្រមស៊ើបសួរ ។

សមត្ថកិច្ចខណ្ឌឫស្សីកែវបានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១៦និង៤០នាទី សមត្ថកិច្ចខណ្ឌឫស្សីកែវ បានសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យ ម្នាក់សង្ស័យជាមុខសញ្ញាប្លន់នាពេលកន្លងមក ។

ប្រភពបន្តថា ជនសង្ស័យឈ្មោះ សួង អេង ហៅ ដួង បណ្តូល ហៅ ស៊ីញ ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅចំណុចម្តុំកន្លែងកោសដូង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក តាមដីកាលេខ:១៧១៦ ព.ស ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ចេញដោយលោកចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម គឹម លុយ ចោទពីបទៈ អំពើលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិទី១២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ជនសង្ស័យកំពុងកសាងសំណុំរឿង និងបញ្ជូនទៅស្នងការដ្នាននគរខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ អរុណរះ

d3e


ចែករំលែក៖