ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញា​ជួញដូរសារធាតុ​ញៀន​ខុសច្បាប់​ មួយសំបុក​ រងការ​បង្រ្កាប​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ ទីតាំងសង្ស័យប្រព្រឹត្ដបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន១កន្លែង ស្ថិតនៅក្នុងផ្ទះរបស់ឈ្មោះ ស្រេង ពិសិដ្ឋ ភេទប្រុស អាយុ​ ២៨ឆ្នាំ នៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច​ ត្រូវ​កម្លាំងនគរបាលបង្រ្កាប​ កាលពី​វេលាម៉ោង​១០​ និង ៣០នាទីព្រឹក​ ថ្ងៃពុធ ៣កើត ខែភទ្របទ​ ឆ្នាំច សំរឹទ្ធ​ស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨​ ដោយឃាត់បានមុខសញ្ញាសង្ស័យពាក់ព័ន្ធ​ចំនួន ០៦​ នាក់​ ។

ជនសង្ស័យ ឈ្មោះ ស្រេង ពិសិដ្ឋ ភេទប្រុស​ អាយុ​ ២៨ឆ្នាំ​(ជាម្ចាស់ផ្ទះ),ឈ្មោះ ឃុន សុផា ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ នៅភូមិ​ ក្រាំងល្ហុង​ ឃុំមហាសាំង , ឈ្មោះ កែវ សុភ័ក្ដ្រា ភេទប្រុស​ អាយុ​ ១៩ឆ្នាំនៅ​ភូមិក្រាំងល្ហុង​ ឃុំមហាសាំង​, ឈ្មោះ លី​ បញ្ញាកា ភេទស្រី អាយុ​ ២៩ឆ្នាំ នៅភូមិតាំងស្រឡៅ(ថ្នល់រទេះភ្លើង) ឃុំតាំងស្យា , ឈ្មោះជា រដ្ឋា ភេទស្រី អាយុ ២៧ ឆ្នាំ នៅភូមិតាំង​ស្រឡៅ(ថ្នល់រទេះភ្លើង)​ ឃុំតាំងស្យា និងឈ្មោះជា វណ្ណា ភេទស្រីអាយុ​ ២៧នៅភូមិតាំង​ស្រឡៅ(ថ្នល់រទេះភ្លើង)ឃុំតាំងស្យា។

សមត្ថកិច្ច​ចាប់យកវត្ថុតាង ម្សៅក្រាមពណ៍ស​ ថ្លាចំនួន ១០កញ្ចប់(សង្ស័យជា​គ្រឿងញៀន), កន្ត្រៃយ៍ កាត់ ០២​ គ្រឿង​, ថង់ប្លាស្ទិច ចំនួន​ ០២​ ដុំ, អាវុធកែឆ្នៃ​ ស្នប់ខ្យល់ ០១ ដើម, ទូរស័ព្ទ​ដៃ ចំនួន​ ០២គ្រឿង, ខ្សៀជក់គ្រឿងញៀន ០៥​ , ដែកកេះ៣ និងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

តាមការបញ្ជាក់​ពីលោកវរសេនីយ៍​ឯក​ សាយ​ ប៊ុន​ថន​អធិការ​នគរបាល​ស្រុក​ បានឲ្យដឹងថា​ ដោយមាន​ការផ្ដល់ព័ត៌មានពីសំណាក់ភ្នាក់ងារពលរដ្ឋល្អកំលាំង​បានស្រាវជ្រាវ​រហូតឈានដល់បង្រ្កាបបានដូ​ច​ពេលនេះ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ ស្រុក​បាន​កសាងសំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យជំនាញខេត្ដ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ ៕ សេនាស័ក្តិ


ចែករំលែក៖