ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញា​លក់​ថ្នាំញៀន​ត្រូវ​នគរបាល​ចាប់​ខ្លួន​ជាមួយ​នឹង​ថ្នាំ​ញៀន​ចំនួន២៧កញ្ចប់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោក​វរសេនីយ៍​ត្រី​ឈុន​ រតនៈ​ អធិការ​រង​នគរបាល​ស្រុក​ព្រៃនប់​ ទទួល​ការងារ​ប្រឆាំង​បទល្មើស​ បាន​ឲ្យ​ដឹង​ថាៈ​ នៅ​វេលា​ម៉ោង១៣និង២០នាទី​ ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ច​នគរបាលស្រុកព្រៃនប់​ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយករណី​ ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ នៅចំណុចផ្ទះ​ចិញ្ចឹម​ត្រចៀកកាំ ភូមិកំពង់​ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ព្រម​ទាំង​ចាប់​យក​បាន​ថ្នាំញៀន​ សថ្លា​ ចំនូន២៧កញ្ជប់​ (ធំ១កញ្ចប់) និងទូរសព្ទ័​១គ្រឿង ។

ជនសង្ស័យ​ ឈ្មោះ​ ជួន ចន្ថា ភេទ​ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ​ជា​អ្នក​មើល​ថែ​ផ្ទះ​ចិញ្ចឹម​សត្វ​ត្រចៀកកាំ​ មានទីលំនៅ ភូមិកំពង់​ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។ បច្ចុប្បន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖