ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញា​ កាន់​ដាវ​បម្រុងធ្វើ​សកម្មភាព​ពេល​យប់​ ដោះ​ស្លាកលេខ​ម៉ូតូ ​លាក់​ទុក​ក្រោម​កែប​ មាន​បំណង​ទុច្ចរិត ​ត្រូវ​នគរបាល​បង្រ្កាប​បាន ទាំងស្រុង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក​វរសេនីយ៍ឯក​ ភុល​ ភស្តា អធិការ នគរបាលក្រុងព្រះសីហនុ​ បានឲ្យដឹងថា ៖ នៅ​វេលា​ម៉ោងប្រមាណ​២១​ យប់​ ថ្ងៃទី​២០ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ​ សមត្ថកិច្ច​នគរបាល​ក្រុង​ព្រះសីហនុ​ បាន​បង្រ្កាប​ជន​ទំនើង៣ នាក់​ ដែល​មាន​កាន់​ដាវ​បម្រុងធ្វើ​សកម្មភាព​ពេល​យប់​ បាន​ទាំងស្រុង​ នៅ​តំបន់​ ការដ្ឋានសំណង់ក្រុមហ៊ុនឆាយណា​ថោន ស្ថិតភូមិ៦ (អូត្រេះ​ចាស់​) សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ ។

ជនសង្ស័យ ១​- ឈ្មោះ​ អុន ពៅ ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរកម្មករ សំណង់នៅអូរ​ត្រេះ​ចាស់​ សង្កាត់​លេខ ៤ ក្រុង ស្រុក​កំណើត ភូមិត្រពាំងក្រសាំង ខេត្តកំពង់ធំ ។ ២-ឈ្មោះ​ សែម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ នៅឆ្នេរអូតែលសុខា ស្រុក​កំណើត ភូមិមានរិទ្ធ ស្រុកទឹកឈូ ខេត្តកំពត ។ ៣-ឈ្មោះ​ សុន ណារិទ្ធ ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរកម្មករសំណង់នៅអូរ​ត្រេះ​ចាស់​ ស្រុក​កំណើត ភូមិត្រពាំងកុយ ស្រុកទឹកឈូ ខេត្តកំពត។

ក្រោយពេល​ឆែកឆេរ​ សមត្ថកិច្ច​បាន​រក​ឃើញ​ដាវ​ ចំនួន​២​ដើម​ ព្រម​ទាំង​រក​ឃើញ​ ស្លាក ​លេខ​ម៉ូតូ​១​បន្ទះ​ លេខ​កំពត​1E-8349​ ដែល​ ជនសង្ស័យ​ទាំង​នោះ​បាន​ដោះ​លាក់​ទុក​នៅ​ក្រោម​កែប​ម៉ូតូ​ Honda Dream 2012 ពណ៌ខ្មៅ មានលេខតួ​ND125DC-8692298និងលេខម៉ាស៊ីន ND125ME-8692298 ។

ជនសង្ស័យទាំង៣នាក់​ បាន​សារភាពថា ទើបជក់ថ្នាំញឿនរួចហើយ និង​ ប្រុងចេញធ្វើសកម្មភាព ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​ព្រះសីហនុ​ បង្ការ ​ទប់ស្កាត់​ បង្រ្កាប​បាន​ ទាន់​ពេល​វេលា ​។ បច្ចុប្បន្មសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖