ព័ត៌មានទាន់ហេតុការណ៍៖

មូលហេតុ ដែលមន្ត្រីចិនធ្វើអត្តឃាតកាន់តែច្រើនឡើង

ចែករំលែក៖

តាមតួរលេខថ្មីបំផុតបានបង្ហាញឲ្យឃើញថា មន្ត្រីចិន មួយចំនួនបានស្វែងរកសេចក្តីស្លាប់ ដោយការធ្វើអត្តឃាត កាន់តែច្រើន ក្នុងពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង បើកយុទ្ធនាការ កម្ចាត់អំពើពុករលួយបញ្ចារដោយប្រធានាធិបតី ស៊ី ជីងពីង ។

ក្រោយពេលឡើងកាន់អំណាច រយៈពេល ជាង ៦ឆ្នាំកន្លងមក ប្រធានាធិបតីចិន បានអនុវត្តកណ្តាប់ដៃដែកប្រឆាំងអំពើពុករលួយ ដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសចិន ។ចាប់តាំងពីការអនុវត្តមក ស្ទើតែរាល់ថ្ងៃ មានព័ត៌មានស្តីពីមន្ត្រី រដ្ឋាភិបាល ត្រូបានចាប់ខ្លួនឬ ដាក់គុក ពាក់ព័ន្ធអំពើពុករលួយ។

ជាមួយនឹងមន្ត្រីចិនជាង១លាននាក់ត្រូវបានកាត់ទោសនិងផាកពិន័យ ប្រធានាធិបតីចិន ស៊ី ជីងពីង ទទួលបានលទ្ធផលយ៉ាងល្អប្រសើរនៅក្នុងសង្គ្រាមប្រឆាំងពុករលួយ។ ទាំងនោះជាគោលដៅសម្រេចបានយ៉ាងសំខាន់ មួយ នៅក្នុងចំណោម៣ គោលដៅដែលបានដាក់ចេញដើម្បីធានាថា មន្ត្រីចិន នឹងមិនហានប្រព្រឹតអំពើពុករលួយនាពេលអនាគត់។

ចំណុចដែលគួរឲ្យប្រកាសអាសន្ននោះគឺរយៈពេលកន្លងមកនៃសង្គ្រាមប្រឆាំងពុករលួយនៅក្នុងប្រទេសចិន មានមន្ត្រីជាន់ខ្ពស់ជាច្រើន តាំងពីថ្នាក់មជ្ឈឹមរហូតដល់ ភូមិឃុំ បានស្លាប់ជាបន្តបន្ទាប់ ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានផ្សាយថា «ការស្លាប់ខុសប្រក្រតី» ភាគច្រើន គឺជាការធ្វើអត្តឃាត។

នៅក្នុងខែវិច្ឆិកាកន្លងមក មានមន្ត្រី ថ្នាក់តំបន់៦រូបបានស្លាប់ ដោយការធ្វើអាត្តឃាត ក្នុងនោះមានមន្ត្រីមួយរូបដែលទទួលបន្ទុកសន្តិសុខសង្គម នៅក្នុងទីក្រុង Wafangdian នៅក្នុងខេត្ត Liaoning ដោយលោតពីលើអាគា ការិយាល័យរបស់ខ្លួនតែម្តង។ក្រៅពីនេះនៅមានមន្ត្រី ទទួលបន្ទុក ហិរញ្ញវត្ថុ នៅតំបន់Shifang នៅក្នុងខេត្តស៊ីនជាំង ក៏មានមន្ត្រីទទួលបន្ទុក ប្រព័ន្ធអេឡិចត្រូនិច នៅក្នុងខេត្ត Heilongjiang បានធ្វើអាត្តឃាត ដោយចងក.នៅក្នុងការរិយាល័យធ្វើការតែម្តង ។

កាលពីខែវិច្ឆិកា កន្លងមក លោក Zheng Xiaosong ប្រធានការិយាល័យ ទំនាក់ទំនង របស់ចិន នៅទីក្រុង ម៉ាកាវ ដែលមានតំណែងស្មើរនឹងរដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលចិន បានលោតពីលើអាគា ធ្វើអាត្តឃាត ។ការធ្វើអាត្តឃាតនោះបានធ្វើឲ្យ គក្រើក ម៉ាកាវទាំងមូល ។

តាមតួលេខបង្ហាញឲ្យឃើញថា ក្នុងរយៈពេលពីឆ្នាំ២០០៩-២០១៦ មានមន្ត្រីចិនជាង២៤៣នាក់បាន ស្វែងរកការស្លាប់ដោយ ធ្វើអត្តឃាត ភាគច្រើនស្ថិតនៅក្នុងឆ្នាំ២០១៣ ពេលយុទ្ធនាការប្រឆាំងពុករលួយបានអនុវត្ត។ មានមូលហេតុជាច្រើន បានលើកឡើងពីការធ្វើអត្តឃាត ដោយសារតែ កើតស្ត្រេះខ្លាំងពេក ។ប៉ុន្តែអ្នកឯកទេសវិភាគបានលើកឡើងថា គឺជាប់ពាក់ព័ន្ធនិងអំពើពុករលួយ៕ ម៉ែវ សាធី

 


ចែករំលែក៖