ព័ត៌មានទាន់ហេតុការណ៍៖

មេតុងទីនប្រមូលលុយរាប់ម៉ឺនដុល្លារគេចបាត់កូនក្រុមជ្រួលច្របល់លើកគ្នាទៅមើលនៅផ្ទះ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមអ្នកលេងតុងទីនប្រមាណ ៣០នាក់តំណាងឲ្យមនុស្ស៦០នាក់បានលើកគ្នាទៅកាន់ផ្ទះមេតុងទីនដើម្បីពិនិត្យមើលពីស្ថានភាពនៅក្នុងផ្ទះនោះបន្ទាប់ពី ពួកគាត់បានដឹងថា មេតុងទីន២នាក់ប្ដីប្រពន្ធ នេះបានវេចបង្វេចរត់ចោលបាត់ដោយនាំយកលុយតុងទីនរាប់ម៉ឺនដុល្លារទៅជាមួយផង ខណៈដែលកូនក្រុមខ្លះបានដេញរួច និងខ្លះទៀតមិនទាន់បានដេញនៅឡើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជ ធានីភ្នំពេញ ។

ក្រុមអ្នកលេងតុងទីនបាននិយាយថា មេតុងទីនដែលបាននាំគ្នាវេចបង្វេចរត់បាត់ នោះប្ដីឈ្មោះខុម និងប្រពន្ធឈ្មោះ ឃិន ស្រីឡូត មានស្រុកកំណើតនៅក្នុងខេត្ត កំពង់ធំ។ អ្នកទាំង២នាក់នោះបានមកជួល ផ្ទះស្នាក់នៅក្នុងភូមិអូដឹមរយៈពេល៤ទៅ៥ឆ្នាំកន្លងមកហើយដោយបើកលក់គ្រឿង ទេស គ្រឿងអគ្គិសនី ទូរស័ព្ទដៃ និងរបស់ របរមួយចំនួនទៀតដែលមានតម្លៃរាប់ម៉ឺនដុល្លារ។ ដោយសារតែមើលទៅការរកស៊ី ធំដុំបែបនេះហើយទើបធ្វើឲ្យពួកគាត់មានទំនុកចិត្តនិងបាននាំគ្នាលេងតុងទីនដោយបានឲ្យ២នាក់ប្ដីប្រពន្ធនោះធ្វើជាមេ។ ប៉ុន្តែ ក្រោយមកមិននឹកស្មានដល់ថា មានរឿង បែបនេះកើតឡើងនោះឡើយ។ ម្យ៉ាងទៀត ការលេងតុងទីននោះត្រូវដល់ថ្ងៃកំណត់ ដេញនៅថ្ងៃទី១០និងថ្ងៃទី១១ជារៀងរាល់ ខែ។ លុះលើកចុងក្រោយនេះស្រាប់តែ បាត់មេតុងទីនទាំង២នាក់នោះមិនឃើញ ទើបដឹងថា ប្តីប្រពន្ធ២នាក់នេះបានប្រមូលលុយជាង១០ម៉ឺនដុល្លារទៅជាមួយ ហើយ ក៏បានលេចចេញដំណឹងមួយទៀតថា អ្នកទាំង២នាក់នោះខ្ចីបុលចងការលុយអ្នក ដទៃទៀតមករកស៊ីប្រហែលជាង១០ម៉ឺន ដុល្លារទៀតផងដែរគឺកំពុងជំពាក់គេវ័ណ្ឌកទើបសម្រេចចិត្តរត់គេចខ្លួនបាត់បែបនេះតែម្ដង ។

យ៉ាងណាក៏ដោយក្រុមកូនតុងទីនបានត្រឹមតែមកចោមរោមនៅផ្ទះមេតុងទីននេះប៉ុណ្ណោះ ខណៈដែលពួកគាត់អះអាងថា បើគ្មានដំណោះស្រាយទេពួកគាត់នឹងដាក់ ពាក្យបណ្តឹងតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ

78

មេតុងតីចដែលវេចបង្វិចរត់បាត់


ចែករំលែក៖