ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងរាជអាវុធហត្ថខេត្តពីរ នាំយកថវិកា និងគ្រឿងឧបភោគ បរិភោគទៅឧបត្ថម្ភដល់ ជនទីទ័លក្រដែលកំពុងសម្រាកព្យាលជំងឺនៅក្នុងមន្ទីរពេទ្យខេត្ត

ចែករំលែក៖

ស្ទឹងត្រែង៖ អ្នកជំងឺដែលមានជីវភាពទីទ័លក្រ៤គ្រួសារ ដែលបានមកសម្រាកព្យាបាល ជំងឺនៅក្នុងមន្ទីរពេទ្យ បង្អែកខេត្ត ត្រូវបានយកចិត្តទុកដាក់ ពីប្រធានមន្ទីរសុខាភិបាលខេត្ត និងប្រធានមន្ទីរពេទ្យបង្អែកខេត្ត នឹងបានទទួលអំណោយគ្រឿង បរិភោគ នឹងថវិការមួយចំនួន ពីរលោកឧត្តមសេនីយ៍ទាំងពីរ គឺលោកអៀង វណ្ណឌី នឹងលោកជូ សារុន អញ្ញើញមកពីខេត្តកំពង់ស្ពឺ អញ្ចើញចុះសួរសុខទុក នៅព្រឹកថ្ងៃសុក្រ ១៤រោច ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។

លោកមេបញ្ជាការកងរាជអាវុធហត្ថ លោកជូ សារុនអញ្ចើញមកពីរខេត្តកំពង់ស្ពឺ ដែលជាប្រតិភូដែលជាប្រតិភូ ដំណាងដ៍ខ្ពង់ខ្ពស់ របស់អគ្គមេបញ្ជាការស្តីទី កងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍សៅ សុខា និងបានការផ្តល់ព័ត៌មានជាក់លាក់ ពីលោកឧត្តមសេនីយ៍ត្រីអៀង វណ្ណឌី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត ហើយលោកប្រតិភូ បាននាំអំណោយ បន្តិចបន្តួចមកចែកជូននឹង មកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារ ទឹកជំនន់ដែលកំពង់សម្រាកព្យាបាលជម្ងឹ នៅក្នុងមន្ទីពេទ្យបង្អែកខេត្ត លោកក៏បានឆ្លៀតឧិកាសដ៏មានតម្លៃនេះ ដើម្បីចុះសួរសុខទុក្ខដល់បងប្អូន ដែលកំពុងសម្រាកព្យាបាលជំងឺ ហើយជួបបញ្ហាខ្វះខាតជីវភាព លោកទាំងពីរ ក៏បានចំណាយថវិកា និងគ្រឿងបរិភោគ មកឧបត្ថម្ភជូនដល់អ្នកជំងឺ មានចំនួន៤គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានថវិកា៥០ម៉ឺនរៀល អង្ករ១បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកបរិសុទ្ធ១កេស។

លោកឧត្តមសេនីយ៍ជូ សារុន បានពាំនាំពាក្យផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីនាយឧត្តមសេនីយ៍ សៅ សុខា និងក្នុងនាមមេបញ្ជាការទាំងពី ជូនគ្រួសារអ្នកមានជំងឺទាំងអស់ ជាពិសេស អ្នកជំងឺទាំង៤គ្រួសារ ដែលមានជំងឺធ្ងន់ធ្ងរ ហើយមានជីវភាពលំបាកលំបិននោះ ត្រូវខិតខំថែទាំសុខភាព និងខិតខំព្យាបាលជំងឺ ឲ្យបានឆាប់ជាសះស្បើយ ឆាប់បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ដើម្បីប្រកបរបរចិញ្ចឹមជីវភាព។

លោកក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ ត្រូវបន្តយកចិត្តទុកដាក់ ថែទាំ និងព្យាបាលអ្នកជំងឺ ឲ្យបានឌិតដល់បំផុត ដើម្បីពួកគាត់ឆាប់ជាសះស្បើយ ហើយឆាប់បានវិលត្រឡប់កាន់លំនៅដ្ឋានវិញ។

ប្រធានមន្ទីរសុខាភិបាលខេត្ត លោក អ៊ុង សូវៀត និងប្រធានមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង លោក ស៊ុយ សុភាព ជួសមុខឲ្យមន្ត្រីពេទ្យ និងអ្នកជំងឺទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តធម៌សប្បុរសរបស់ លោកមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តទាំងពីរ ដែលបានយកចិត្តទុកដាក់ និងគិតគូពីភាពសុខទុក្ខប្រជាពលរដ្ឋ ហើយថែមទាំងបានចំណាយធនធានផ្ទាល់ខ្លួន ដើម្បីនាំយកមកឧបត្ថម្ភ ដល់ប្រជាពលរដ្ឋដែលកំពុងមានជំងឺប្រចាំកាយ និងកំពុងសម្រាកព្យាបាលនៅទីនេះ។ លោកថា សូមឲ្យដំណើរនិវត្តន៍របស់លោកឧត្តមសេនីយ៍ទាំងពីរ បានទទួលជោគជ័យគ្រប់ភារកិច្ចជានិច្ច ៕ មាស សុផាត


ចែករំលែក៖