ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាក សែនសូនីតា ផ្ទុះរឿងស្នេហ៍ថៅកែកុន

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះស្រាប់តែលេចចេញដំណឹងរឿងទំនាក់ទំនងស្នេហាក្រៅឆាករវាងតារាសម្តែង ម៉ាកសែន សូនីតា ហៅតូតាជាមួយនឹង លោក ប៉ុល វិបូ ថៅកែផលិតកម្ម Angkor Picture រហូតមានការលើកឡើងថា ពួកគេរស់នៅក្រោមដំបូលផ្ទះតែមួយផងដែរ ។

ចំណងស្នេហារវាងតារាសម្ដែងល្បីឈ្មោះកញ្ញាម៉ាក សែនសូនីតា និងអ្នកគ្រប់គ្រងទូរទស្សន៍ថោន ព្រមទាំងជាម្ចាស់ផលិតកម្ម Angkor Picture ផង លោកប៉ុល វិបូកាន់តែបើកទូលាយជាមុនបន្ទាប់ពីអ្នកទាំងពីរបានបណ្ដើរគ្នាចូលរួមខួបកំណើតម្ចាស់ហាងវីហ្វ្រេនកាលពីចុងសប្ដាហ៍មុននេះ ។ អ្នកទាំងពីរហាក់មិនមានភាព ភ្ញាក់ផ្អើលនឹងបណ្ដាសារព័ត៌មានដែលបានផ្តិតរូប និងសួរនាំខ្លះៗនោះទេប៉ុន្តែមានតែបង្ហាញក្ដីសប្បាយរីករាយទៅវិញរហូតមានអ្នកសិល្បៈខ្លះ បង្ហើបថាអ្នកទាំងពីរបានរស់នៅក្រោមដំបូងតែមួយទៀតផង ។ យ៉ាងណាក៏ដោយទាំងតូតា និងអ្នកគ្រប់គ្រងទូរទស្សន៍ថោនលោកប៉ុលវិបូមិនទាន់បកស្រាយ ពីទំនាក់ទំនងស្នេហ៍ ជាមួយគ្នានេះនៅឡើយទេ ។

ការបែកធ្លាយស្នេហា និងការបណ្ដើរគ្នាជាសាធារណៈរបស់អ្នកទាំងពីរត្រូវទស្សនិកជន និងមិត្តសិល្បៈដូចគ្នា កត់សម្គាល់ឃើញថាអ្នកទាំងពីរផ្ដើមមានស្នេហ៍ក្រោយពីថតរឿង«ចន្ទ្រា»ដែលទើបចាក់បញ្ចាំងចប់កាលពីពេលថ្មីៗកន្លងទៅ ។ ម្យ៉ាងទៀតអ្វីធ្វើឲ្យទស្សនិកជនកាន់តែចាប់អារម្មណ៍គឺបន្ទាប់ពីតារាសម្ដែង និងជាតារាម៉ូដែលកញ្ញាម៉ាក សែនសូនីតាបានឡើងស៊េរីឡានទំនើប តម្លៃជាង១០ម៉ឺនដុល្លារកាលពីពេលថ្មីៗកន្លងទៅ ដែលការឡើងស៊េរថយន្តទំនើបនេះមានការជួយជ្រោមជ្រែងពីថៅកែសង្ហាជាគូស្នេហ៍ផងដែរ៕ វឌ្ឍនា


ចែករំលែក៖