ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាឡេស៊ី អាមេរិក បានស្នើដល់ប្រទេសមីយ៉ាន់ម៉ា បញ្ចប់អំពើហិង្សាប្រឆាំងក្រុមជនជាតិ រ៉ូហ៊ីងយ៉ា

ចែករំលែក៖

ក្រុមជនជាតិអ៊ិស្លាមរ៉ូហ៊ីងយ៉ា ជាច្រើន បានភៀសខ្លួនទៅកាន់ ប្រទេសបង់ក្លាដេស ដោយសារតែអំពើហិង្សា កើតឡើងនៅរដ្ឋរ៉ាឃីនប្រទេសមីយ៉ាន់ម៉ា។ ពលរដ្ឋរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងស្រុក Teknaf ប្រទេសបង់ក្លាដេសរង់ចំាជំនួយពីសហគមន៍អន្តរជាតិ។

សារព័ត៌មានnew Straits Times បានផ្សាយថា រដ្ឋាភិបាលម៉ាឡេស៊ី និងអាមេរិក បានព្រមព្រៀងគ្នា ស្នើដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា បញ្ចប់អំពើហិង្សាប្រឆាំងក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។

នៅក្នុងសេចក្តីប្រកាសរួមក្រោយជំនួបពិភាក្សា កាលពីថ្ងៃទី១៣ ខែកញ្ញារវាងនាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា លោក Najib Razak និងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ នៅទីក្រុងវ៉ាស៊ីនតោនអាមេរិក មេដឹកនាំទាំង២ បានអំពាវនាវដល់ រដ្ឋាភិបាលមីយ៉ាន់ម៉ា ធានាឲ្យមានការផ្តល់ជំនួយមនុស្សធម៌ឲ្យបានទាន់ពេលវេលាដល់ជនរងគ្រោះ រ៉ូហីុងយ៉ា។

ក្រៅពីនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងប្រធានាធិបតីដូណាល់ ត្រាំបានពិភាក្សាគ្នាស្តីពីសំណើររបស់សហគមន៍អន្តរជាតិដែលបានថ្កោលទោសទៅលើ រដ្ឋាភិបាលមីយ៉ាន់ម៉ាដែលធ្វើឲ្យមានជនភៀសខ្លួនរ៉ូហីុងយ៉ារាប់ពាន់នាក់ត្រូវភៀសខ្លួនចោលផ្ទុះសម្បែងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

បច្ចុប្បន្ន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កំពុងតែបំពេញទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក ដើម្បីបង្កើនទំនាក់ទំនង សេដ្ឋកិច្ចនិងយោធាជាមួយអាមេរិក។

ដោយសារតែមានការថ្កោលទោស កាន់តែច្រើនឡើងពីសហគមន៍អន្តរជាតិ ថ្នាក់ដឹកនាំមីយ៉ាន់ម៉ា នឹងថ្លែងទៅកាន់អង្គការសហប្រជាជាតិ នៅសប្តាហ៍ក្រោយស្តីពីវិបត្តិ និងអំពើហិង្សានៅភាគខាងលិចមីយ៉ាន់ម៉ា។ អំពើហិង្សា ដែលជំរុញឲ្យសហគមន៍ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ប្រមាណជា ជិត៤សែននាក់ នាំគ្នារត់ភៀសខ្លួនចេញពីស្រុកទេសរបស់ខ្លួនដើម្បីគេចផុតពីអំពើហិង្សាដែលបង្កឡើងដោយកងទ័ពមីយ៉ាន់ម៉ាក្នុងចំណោមនោះ ក៏មានពួកកុមារៗដែលនៅទោលឯកា គ្មានទីពុំនឹងនិងឆាប់ងាយរងគ្រោះ។

លោកស្រីអ៊ុង សានស៊ូជី ថ្នាក់ដឹកនាំរបស់មីយ៉ាន់ម៉ានឹងធ្វើសេចក្តីថ្លែងការណ៍ស្តីអំពីការផ្សះផ្សាជាតិនិងសន្តិភាពនៅក្នុងប្រទេសក្នុងសុន្ទរកថាខ្លីមួយ តាមកញ្ជក់ទូទស្សន៍នៅថ្ងៃទី ១៩ខែកញ្ញាសប្តាហ៍ក្រោយ-នេះបើយោងតាមការថ្លែងបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ាប្រាប់ដល់សាព័ត៌មាន។

ម្យ៉ាងទៀត យោងតាមតួលេខចុងក្រោយរបស់ អ.ស.ប. នៅថ្ងៃពុធទី១៣ ខែកញ្ញានេះ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាង៣៧៩.០០០នាក់ បានរត់ភៀសខ្លួនពីមីយ៉ាន់ម៉ាទៅកាន់ប្រទេសបង់ក្លាដែសចាប់តាំងពីចុងខែសីហាមកម្ល៉េះដើម្បីគេចខ្លួនពីយុទ្ធនាការវាយបង្រ្កាបរបស់កងទ័ពមីយ៉ាន់ម៉ា បន្ទាប់ពីមានការវាយប្រហាររបស់ក្រុមបះបោររ៉ូហ៊ីងយ៉ា។

ជាអតីតអ្នកដឹកនាំបក្សប្រឆាំងមីយ៉ាន់ម៉ានិងក៏ជាជ័យលាភីរង្វាន់ណូបែលសន្តិភាពដែរលោកស្រី អ៊ុង សានស៊ូជី ត្រូវបានសហគមន៍អន្តរជាតិធ្វើការទិះតៀន ដោយហេតុតែលោកស្រីស៊ូជី មិនព្រមនិយាយស្តីអ្វីសោះ នៅលើជោគវាស្នាដ៏រងទុក្ខវេទនា របស់សហគមន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលជាអ្នកកាន់សាសនាម៊ូស្លីម។ ក្រុមជនភៀខ្លួនរ៉ូហ៊ីងយ៉ា ដែលទើបបានរត់ភៀសខ្លួនយ៉ាងភ្លូកទឹកភ្លូកដីសារជាថ្មីចេញពីមីយ៉ាន់ម៉ា។ ជនភៀសខ្លួនទាំងនោះ បានធ្វើដំណើរទៅដល់ប្រទេសបង់ក្លាដែស ទាំងហេវហត់ អត់ឃា្លនដោយហេតុតែក្រីក្រខ្លាំងពេក បន្ទាប់ពីបានធ្វើដំណើរកាត់ព្រៃនិងកាត់ព្យុះភ្លៀងអស់រយៈពេលជាច្រើនថ្ងៃកន្លងមក។

នៅក្នុងវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ានេះ អ .ស .ប មានការព្រួយបារម្ភជាពន់ពេកនៅលើអំពើហិង្សាយ៉ាងព្រៃផ្សៃនៅក្នុងរដ្ឋ Rakhine របស់មីយ៉ាន់ម៉ា និងបានបរិហារ ការធ្វើទុក្ខបុកម្នេញឥតស្រាកស្រានពីសំណាក់កងទ័ពមីយ៉ាន់ម៉ឋនិងពួកអ្នកកាន់ព្រះពុទ្ធសាសនាជ្រុលនិយមប្រឆាំងទៅលើប្រជាជនរ៉ូហ៊ីងយ៉ា ដែល អ .ស .ប ចាត់ទុកដូច ជាការបោសសំអាតជនជាតិភាគតិចនោះដែរនៅមីយ៉ាន់ម៉ា។

ម្យ៉ាងទៀតយោងតាមអង្គការ UNICEF កុមារ រ៉ូហ៊ីងយ៉ាជាង ១.១០០នាក់ ដែលបានរត់ភៀសខ្លួនចេញពីតំបន់ហិង្សានៅភាគខាងលិចមីយ៉ាន់ម៉ា បានធ្វើដំណើរទៅដល់ប្រទេសបង់ក្លាដេស ចាប់តាំងពីថ្ងៃទី២៥ ខែសីហាកន្លងមក។ យោងតាមអង្គការខាងលើនេះ កុមារៗរ៉ូហ៊ីងយ៉ា បានរត់ចេញពីភូមិរបស់គេ ទៅបង់ក្លាដេស តែឯកឯងគត់ ដោយគ្មានក្រុមគ្រួសារគេឡើយ។

នៅថ្ងៃពុធ១៣ ខែកញ្ញានេះ ក្រុមប្រឹក្សាអ .ស .ប បានធ្វើការរួមប្រជុំគ្នា ដើម្បីពិភាក្សា នៅលើសំណុំរឿងរ៉ូហ៊ីងយ៉ា។ នៅក្នុងការរួមប្រជុំនេះ ប្រទេសចិន ដែលជាអ្នកវិនិយោគិនបរទេសទីមួយនៅមីយ៉ាន់ម៉ា បានថ្លែងបញ្ជាក់ជាសាធារណៈហើយថា ប្រទេសចិន នៅតែគាំទ្រជានិច្ចចំពោះទីក្រុង Naypyidaw ៕ ម៉ែវ សាធី


ចែករំលែក៖