ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូគ្រឿងបុកគ្នាលាន់ដូចរន្ទះ ស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបុកជាមួយម៉ូតូ ពេលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងពីរនាក់ទៀត ងរបួសធ្ងន់ កាលពី វេលាម៉ោង៩និង១០នាទីយប់ ថ្ងៃព្រហស្បិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ២១A ក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្តីនគរបាលចរាចរស្រុកស្អាង បានឲ្យដឹងថា ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1i-3003 បើកបរដោយឈ្មោះ ថៃ ដារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរកម្មករ រោងចក្រ(ស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ) បានធ្វើដំណើរពីជើងទៅត្បូង។ លុះពេលមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា អាយខុន ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខ ភ្នំពេញ1S-5218 ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះអ៊ុង ភ័ក្ត្រា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរកម្មករ និងអ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណ ទាំងពីរនាក់មិនពាក់មួកសុវត្ថិភាពរបួសធ្ងន់ត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរស្រុកស្អាងបានចុះទៅដល់វាស់វែងនិងយកវត្ថុតាងម៉ូតូពីរគ្រឿង មករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី។ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖