ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូដឹកជ្រូកសាកកម្លាំងជាមួយរថយន្តរងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មនុស្ស២នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូដឹកសត្វជ្រុករេចង្កូតបុកជាមួយរថយន្តដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៧ និង៤០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ចំណុច(៨៤០៥៦.៥៨១៥០)​ ភូមិក្រាំងរងៀង ឃុំ ប្រម៉ោយ​​ ស្រុកវាល វែង​ ខេត្ត​ពោធិ៍សាត់​ ។

សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះ​ បង្កឡើង​ ដោយម៉ូតូបុកនឹងរថយន្ត បើកបញ្ច្រាសទិសគ្នាអ្នកបើករថយន្ត ហ៊ីយ៉ានដាយ​​ ពណ៌ស ​លាយខៀវ​ ចង្កូតឆ្វេង ពាក់ស្លាក់ ភ្នំពេញ 3A8299 អ្នកបើក​រថយន្ត​ ឈ្មោះ សែម​​ ចាន់ណា​ ភេទប្រុស​ អាយុ​ ៣២ឆ្នាំ រស់​នៅភូមិបាក់ចញ្ចៀន​ ឃុំ បាក់ចិញ្ចៀន​ ស្រុកភ្នំក្រវ៉ាញ ​ខេត្ត​ពោធិ៍សាត់​ អ្នកបើក​ ម៉ូតូ ម៉ាកវេវ​ ពណ៌ខ្មៅ គ្មានស្លាកលេខ ។

ករណីនេះបណ្តាលឲ្យ ១.ឈ្មោះ ជុំ​ ល័ក្ខ ភេទប្រុស​ អាយុ​ ១៨ ឆ្នាំ រស់នៅភូមិ ខាងលើរងរបួសធ្ងន់ ២.ឈ្មោះ រឿង ដាវីត ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ រងរបួសធ្ងន់ ។

គ្រោះថ្នាក់នេះ កើតឡើងដោយមូលហេតុ ម៉ូតូរេចង្កូតចូលរថយន្ត ។ ម៉ូតូនិងរថយន្តទាំងពីរគ្រឿងត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកវាលវែង ដើម្បីដោះស្រាយបន្ត ៕ ប៉ឹម ពិន


ចែករំលែក៖