ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូដឹកសាំង​បុករថយន្តផ្ទុះស្លាប់ម្នាក់យ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍អកុសល​មួយបានកើតឡើង បណ្តាលឲ្យឆេះស្លាប់មនុស្សម្នាក់ទាំងព្រឹកតែម្តង ។

ប្រភពរាយការណ៍បឋមបានឲ្យដឹងថា ម៉ូតូដឹកសាំងមួយគ្រឿង មិនដឹងយ៉ាងម៉េច ស្រាប់តែបុកជាមួយរថយន្តគ្រឿង ក៏បណ្ដាលឲ្យមានអណ្តាតភ្លើងឆាបឆេះ និងផ្ទុះរហូតដល់បង្គោលកាប៊ីនភ្លើងផងដែរ បណ្តាលឲ្យស្លាប់បុរសម្នាក់ យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅតាមបណ្តោយផ្លូវលេខ ៣៣៧ ក្បែរផ្សារ TK
សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោងជិត១០ ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ៕


ចែករំលែក៖