ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូធុនធំបើកបរបង្កគ្រោះថ្នាក់ខ្លួនរងរបួសលធ្ងន់២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១១ ខែ​សីហា​​​​​ ឆ្នាំ​២០១៨​ វេលាម៉ោង​ ១៨និង១៥នាទី​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២០១-២០២​ ស្ថិតនៅ​ក្នុង​ភូមិ​អូរតាសេក​ ឃុំ​អូរឧកញ៉ាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ។

សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់នេះបង្កដោយ​ខ្លួន​ឯង​ ​ម៉ូតូ​ ០១គ្រឿង​ម៉ាក​ MSX ពណ៌​ ស​-ខ្មៅ​ គ្មានស្លាក លេខ​ បើកបរ​ដោយ​ឈ្មោះ​ ហេង​ សៀក​ឡុង​ ភេទ​ ប្រុស​ អាយុ​ ២៣ឆ្នាំ​ មុខរបរ​ កងទព័ជើងទឹក​ មូលដ្ឋាន​រាម​ មានទីលំនៅ​ភូមិ​អុង​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានអ្នករួមដំណើរ​ម្នាក់​ឈ្មោះ​ ម៉ន​ ណាវីត​ ភេទ​ ស្រី​ អាយុ​ ២៤ឆ្នាំ​ មុខរបរ​ នៅ​ផ្ទះ​ មានទីលំនៅ​ដូច​អ្នកបើកបរ​ មានទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះទៅ​ ភ្នំពេញ​ លុះដល់ចំណុចខាងលើ​ក៏​ធ្លាក់​ជង្ហុក​ដួល​ខ្លួន​ឯង​តែ​ម្ដង​ បណ្ដាល​ឲ្យ​រងរបួសធ្ងន់ទាំង២នាក់​ ក្នុងនោះស្ត្រីឈ្មោះម៉ន​ ណាវីត​ អ្នករួម​ដំណើរ​លើ​ម៉ូតូ​ បានស្លាប់ក្រោយពេលបញ្ជូន​ទៅ​មន្ទីរពេទ្យ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖