ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូធំយោធាវរៈសេនាតូចស៊ើបការណ៍ បុកជាមួយម៉ូតូតូច លោកតាអាចារ្យវត្ត រងរបួសធ្ងន់ទាំងពីរ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ម៉ូតូធំបើកបរដោយមន្ត្រីយោធាម្នាក់ បានបុកគ្នាជាមួយម៉ូតូលោកតាអាចារ្យ ខណៈបើកបរបញ្ច្រាសទិសគ្នាធ្វើឲ្យរងបួសធ្ងុនទាំងពីរនាក់ ចំណែកម៉ូតូលោកតាអាចារ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៥៥នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឋិតនៅលើកំណាត់ផ្លូវជាតិលេខ៩ នឹងលេខ៧ ចំណុចផ្លូវបំបែក អស្សតេ(T) ស្ថិតក្នុងភូមិរាជានុកោល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

ប្រភពនៅនឹងកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុគេឃើញ ម៉ូតូលោកតាអាចារ្យវត្តម៉ាកគុបចង្គៀងមូលគ្មានស្លាកលេខ ទិសដៅពីត្បូងមកជើង ចេញពីវត្តទូលរាជា (ហៅវត្តគីឡូ៧) បើកបរក្នុងល្បឿនយ៉ើតៗបម្រុងបត់ ស្រាប់តែមួយរំពេចនោះគេឃើញម៉ូតូធំម៉ាក S.Z គ្មានស្លាកលេខដូចគ្នា បើកបរដោយមន្ត្រីយោធាម្នាក់ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនបានវ៉ាក់គ្នានឹងម៉ូតូ លោកតាខាងលើបុកពេញទំហឹងធ្វើឲ្យអ្នកទាំងពីររងរបួសធ្ងុន បច្ចុប្បន្នត្រូវបានក្រុមគ្រួសារដឹកយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធភូមិភាគទី១ ចំណែកម៉ូតូម៉ាកគុបរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

លោកណាវ វណ្ណី នាយរងការិយាល័យផ្លូវគោកនៃស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង បានបញ្ចាក់បា្រប់អ្នកសារព៍ត៌មានយើង នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកាថាបច្ចុប្បន្ន ម៉ូតូជនរងគ្រោះទាំងត្រូវបានដឹកយកមករក្សាទុក នៅការិយាយល័យផ្លូវគោក នៃស្នងការរដ្ឋាននគបាលខេត្ត រង់ចាំជនរងគ្រោះបានធូរស្រាល ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់។

លោកបញ្ចាក់ថាចំណែកជនទាំងពីរ ក្រោយកើតហេតុត្រូវបានក្រុមគ្រួសារដឹកយកមក សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យយោធា ទាំងពីរនាក់ចំណែកជនរងគ្រោះដែលបើកបរម៉ូតូធំម៉ាកS.Z គ្មានស្លាកលេខឈ្មោះហឹម តុលា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបមន្ត្រីយោធា វរៈសេនាតូចស៊ើបការណ៍ យោធភូមិភាគទី១ អង្គភាពឈរជើងនៅចំណុចត្រនុបអូរខ្លុង ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះប៉ិ ឈឿន ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរជាអាចារ្យវត្តទូលរាជា (ហៅវត្តគីឡូ៧ ) រស់នៅភូមិ ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹត្រែង។

លោកបន្តទៀតតាមការពិនិត្យរបស់លោកគ្រូពេទ្យថា ឈ្មោះហឹម តុលា នោះត្រូវរងរបួសធ្ងន់ចំក្បាលហូរឈាមច្រើន សង្ស័យត្រូបញ្ជូននបន្តទៅព្យាបាល នៅមន្ទីពេទ្យរាជធានីភ្នំពេញហើយ ។ តែដល់ពេលនេះលោកក៏នៅមិនទាន់បានព៍ត៌មានអ្វីបន្ថែមនៅឡើយទេ ពីគ្រូពេទ្យ ឬក្រុមគ្រួសារជនរងគ្រោះទាំងពីរនោះនៅឡើយទេ ៕ មាស សុផាត


ចែករំលែក៖