ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូនិងម៉ូតូបុកគ្នាបណ្ដាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ និងស្រាល

ចែករំលែក៖

ខេត្តប៉ៃលិន៖  កាលពីវេលាម៉ោង ១១:៤០នាទី ថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើងរវាងម៉ូតូនិងម៉ូតូ នៅចំណុចបេនឡានផ្សារក្រោម ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យមនុស្សចំនួន ០២នាក់ រងរបួសធ្ងន់និងស្រាល។

អ្នករងរបួស ទី ០១-ឈ្មោះទ្រី ត្រា  ភេទប្រុស អាយុ ២២ ឆ្មាំ មានទីលំនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជិះម៉ូតូម៉ាក HONDA DREAM  សេរីឆ្នាំ២០១៨ ពណ៌ ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1AC-2492 (រងរបួសស្រាល)។
ទី ០២-ឈ្មោះ ឈឹម ទ្រព្យ ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅនៅភូមិទួលម្កាក់ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ ជិះម៉ូតូម៉ាកHONDA DREAM  សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ គ្មានស្លាកលេខ (រងរបួលធ្ងន់) ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត​ប៉ៃលិន។

ករណីខាងលើបណ្ដាលមកពីកត្តាមនុស្សបើកបរមិនគោរពច្បាប់ចរាចរណ៍ ហួសល្បឿនកំណត់ និងបត់ឆ្វេងស្ដាំដោយខ្វះការប្រុងប្រយ័ត្ន ។

បច្ចុប្បន្នវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំដោះស្រាយ ៕
ស សារ៉េត


ចែករំលែក៖