ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកគូថរថយន្តចតលើទ្រូងផ្លូវ ម៉ូតូ​រ៉ឺម៉កដឹកដែក មកដល់គេច ជ្រុលដួល រងរបួសធ្ងន់ ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស​ប្រុស ​ស្រី​៣​នាក់​ បាន​រងរបួស​ធ្ងន់ ​និង​ស្រាល ​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ រវាងម៉ូតូបុករថយន្តធុនធំចតលើទ្រូងផ្លូវស្របហើយ ក៏មាន​ម៉ូតូ​រ៉ឺម៉ក​ដឹក​ដែក​បើកគេចពីករណីនៅខាងមុខធ្លាក់ដែក ចូលតូបលក់​បាយ​ប៉ើង​ខ្ទេច​កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែ មករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវជាតិ​លេខ​០១ ស្ថិត​ក្នុងភូមិ ប្រសូត្រ​២ ឃុំកណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។​

សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​កង់​បី​ម៉ាកស៊ី​រុស ពណ៌​ខ្មៅស ស្លាក​លេខគ្មាន បើកបរ​ដោយ​ឈ្មោះ នាគ ថុល ភេទ​ប្រុស អាយុ៣៧​ឆ្នាំ មុខរបរកសិករ រស់នៅ​ភូមិបុស ឃុំ​មេស​ថ្ង​ក ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង រងរបួស​ស្រាល (​ពាក់មួក​សុវត្ថិភាព​)​បាន​ជិះ​ម៉ូតូ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ។

ប្រភពបន្តថា លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ បានមក​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ ២១០៣ ពណ៌ ខ្មៅ ពីក្រោយ បើកបរ​ដោយ​ឈ្មោះ វែ​ន ផល្លា ភេទ​ស្រី អាយុ ២៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង រងរបួស​ធ្ងន់ (​ពាក់មួក​) អ្នករួមដំណើរ​ម្នាក់​ឈ្មោះ កឹម អិត ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា រងរបួស​ធ្ងន់ ក្នុងទិសដៅ​ពី​លិចទៅ​កើត ។​

ក្រោយមកស្រាប់តែមាន ម៉ូតូ​កង់​បី​ក៏ជ្រុល​ទៅបុក​គូថ​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ស្លាក​លេខ​គ្មាន ដែល​ឈប់​នៅលើ​ទ្រូ​វ​ផ្លូវ បើកបរ​ដោយ​ឈ្មោះ ប៉ា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ បើកបរ រស់នៅ​ភូមិ តា​យន្ត ឃុំ​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង​(​អ្នកបើកបរ​រត់​បាត់​ពី​កន្លែងកើតហេតុ​) ភ្លាមនោះ​ក៍មាន​ម៉ូតូ​រ៉ឺម៉ក ម៉ាក ដាយ​មី​ត ពណ៌​ខ្មៅ ស្លាក​លេខគ្មាន ក៏​គេច​ពី​គ្រោះថ្នាក់​នេះហើយ​របូត​ដែក​ដែល​ដឹក​នៅលើ​រ៉ឺម៉ក​បាន​ដែក​ទៅលើ​ចង្ក្រាន​អ្នកលក់​បាយ បើកបរ​ដោយ​ឈ្មោះ តូច ចាន់​កុមារ ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ សាលារៀន ឃុំ បាសាក់ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង គ្មាន​របួសស្នាម ។

អ្នករងរបួស​ទាំងសងខាងបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប​ ចំពោះ​មធ្យោបាយ​ទាំង៣គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក​ស្វាយទាប ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ យឹម សុថាន


ចែករំលែក៖