ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកជាមួយគោយន្តស្លាប់ម្នាក់នៅកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកជាមួយគោយន្ត ។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០និង២៥នាទី ថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ២០១៧ នៅលើផ្លូវក្រាលកៅស៊ូពីផ្សារស្លាបលែង ទៅផ្សារត្រពាំងក្រឡឹង នៅចំណុចខាងលិចភូមិអូព្រាល ចំងាយ ៥០ម៉ែត្រពីភូមិ ស្ថិតក្នុងឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបញ្ជាក់ទៀតថា ករណីគ្រោះថ្នាក់នេះបានកើតឡើងរវាងម៉ូតបុកគោយន្ពពីក្រោយ រួចហើយខ្ទាតទៅបុករថយនកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្កាកលេខ ភ្នំពេញ ២ V ៣៦៣០ បណ្តាលឲ្យ ស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ប្រភពបញ្ជាក់ថា ជនរងគ្រោះឈ្មោះ លាង សុខលាប ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិទួលសាលា យុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំពោះអ្នកបើកគោយន្ត និងរថយន្ត បានរត់គេចខ្លួនបាត់បន្សល់ទុកវត្ថុតាងនៅកន្លៃងកើតហេតុ ។ បច្ចុប្បន្ន ជំនាញកំពុងស្រាវជ្រាវរកអត្តសញ្ញាណអ្នកបើកគោយន្ត និងរថយន្តមកដោះស្រាយតាមច្បាប់ ។

ចំពោះវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកបសេដ្ឋ៕


ចែករំលែក៖