ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកនឹងម៉ូតូបណ្ដាលឲ្យរបួសធ្ងន់មនុស្ស២នាក់

ចែករំលែក៖

 

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង៩និង៥០នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាកចរាចរណ៍មួយកើតឡើងត្រង់ចំណុចភូមិបន្ទាយ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ រវាងម៉ូតូបុក នឹងម៉ូតូបណ្ដាលឲ្យរបួសធ្ងន់មនុស្ស២នាក់ ។

សេចក្តីរាយការណ៍ថា ករណីនេះបង្កឡើងដោយម៉ូតូម៉ាក វ៉េវ R S X ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1G7821 ជិះគ្នា០២នាក់ បើកបរដោយឈ្មោះ ហិន ឌុល ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិឡឹក ឃុំព្រះដំរី ស្រុកស្ទោង (របួសធ្ងន់ជើងស្តាំ) និងអ្នករូមដំណើរជាប្រពន្ធឈ្មោះ ខៀវ រួន អាយុ៤២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា (របួសធ្ងន់បែកក្បាល និងបាក់ឆ្អឹងជំនី) បានបើកទៅបុកពីក្រោយម៉ូតូម៉ាកសង់សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1A8018 បើកបរដោយឈ្មោះ នៀន សូន ភេទស្រី អាយុ៣៤ឆ្មាំ រស់នៅភូមិឃុំកើតហេតុ មិនមានរបួសទេ ។

មូលហេតុ ម៉ូតូសង់បើកមុខបត់ចូលផ្ទះ មិនសីុញ៉ូ ធ្វើឲ្យម៉ូត៉វ៉េវ បើកបុកពីក្រោយតែម្តង ក្រោយកើតហេតុ សមត្ថកិច្ចបញ្ជូនអ្នករបួសទៅសម្រាកពេទ្យបង្អែកស្ទោង រីឯវត្ថុតាងម៉ូតូទាំង២គ្រឿង យកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយ រង់ចាំការដោះស្រាយគ្នាតាមក្រោយ៕ ប៊ុន រិទ្ធី


ចែករំលែក៖