ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកម៉ូតូធ្វើឲ្យ ស្រី្តពោះធំម្នាក់ ជាបុគ្គលិកអនឡាញក្នុងកាស៊ីណូវ៉ាហ្គែនទីញរងរបួសធ្ងន់ និងរលូតបុត្រ

ចែករំលែក៖

ប៉ោយប៉ែតៈ ស្រ្តីពោះធំម្នាក់ជា បុគ្គលិកអនឡាញក្នុងកាស៊ីណូវ៉ាហ្គែនទីញ រងរបួសធ្ងន់ក្នុង ករណីម៉ូតូនឹងម៉ូតូបុកគ្នា កាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចកាស៊ីណូហ្គោឌិនក្រោន ឋិតក្នុងភូមិក្បាលស្ពានទី០១ សង្កាត់ប៉ោយប៉ែត
ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា មុនកើតហេតុ មានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ សេរី២០១២ ពាក់ស្លាកលេខ បាត់ដំបង 1l.6027 បើកបរដោយឈ្មោះ ម៉ុង ស្រីលក្ខ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកអនឡាញក្នុងកាស៊ីណូវ៉ាហ្គែនទីញ មានទីលំនៅក្នុងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែត
ក្រុងប៉ោយប៉ែត ដោយមានដឹកក្មួយ ឈ្មោះម៉ុង លីហួត ភេទប្រុស បានបើកបរចេញពីផ្លូវលំគោល ដៅពីទិសខាងកើតទៅខាងលិច បានឡើងផ្លូវបេតុងពេលឆ្លងផ្លូវ បន្តិច ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកហុងដា ត្រៃសេ១៥០ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឈឿម តុងហ៊ួរ ភេទប្រុស អាយុ២០ឆ្នាំ មុខរបកម្មករបោកអ៊ុត មានទីលំនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត
ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកបរក្នុងគោលដៅពីខាងត្បួងទៅតិសខាងជើង(បញ្ជា្រសទិស) ក្នុងល្បឿនលឿនហើយបានបុក ម៉ូតូកំពុងបត់ខាងលើបញ្ដាលឲ្យគ្រោះថ្នាក់តែម្ដង។

ក្រោយកើតហេតុ ស្រ្តីជនរងគ្រោះដែល មានផ្ទៃពោះត្រូវបានបញ្ជូនមកគ្លីនិគឯកជនក្នុងក្រុងប៉ោយប៉ែត ដោយមានសភាពធ្ងន់ ក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យមិត្តភាព កម្ពុជា ជប៉ុន មង្គលបូរី ចំណែកកូនក្នុងផ្ទៃប្រភពប្រាប់ថា បានរលូតស្លាប់បាត់ តែម្ដាយរួចផុតពីគ្រោះថ្នាក់ហើយ ។
ចំណែកម៉ូតូបង្កនិងម៉ូតូជនរងគ្រោះត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ វណ្ណា

a d g y jh s


ចែករំលែក៖