ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកម៉ូតូ ធ្វើឲ្យមនុស្ស២នាក់រង របួសធ្ងន់ នៅស្រុកស្វាយចេក

ចែករំលែក៖

ប៉ោយប៉ែត៖ ម៉ូតូ២គ្រឿងបុកគ្នាធ្វើឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ កាលពីវេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិ លេខ៥៦ A ត្រង់ចំណុចគោកលាវ ស្ថិតក្នុងភូមិ កកោះ ឃុំស្លក្រាម ស្រុក ស្វាចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា៖ជនរងគ្រោះ ទាំង២នាក់ ម្នាក់ឈ្មោះ ជ័យ សំណាង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិស្វាយចំបក់.ឃុំស្វាយលួង.ស្រុកកណ្តៀង ខេត្តពោធិសាត់ ជាអ្នករួមដំណើរជិៈម៉ូតូម៉ាកហុងដា ធុន សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់.1A.3363 សណ្តោងរ៉ឺម៉ក ដែលមានបន្ទុកអ្នករួមដំណើរចំនួន ១៥នាក់ ប្រុស ៨នាក់ ធ្វើដំណើរពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ មានម៉ូតូម៉ូតូ១គ្រឿង ម៉ាកវេវសេ ១១០ ស៊េរីឆ្នាំ២០១៥ ពណ៌ពាក់ស្លាកលេខ បជ.1G. 3127 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (អត់ពាក់មួកសុវត្ថិភាព) ធ្វើដំណើរពីត្បូងទៅជើង បានមកបុកម៉ូតូរ៉ឺម៉កពេញទំហឹងបណ្តាលឲ្យក្រឡាប់ បើកច្រាសទិសគ្នា ពីត្បូងទៅជើង បណ្តាលឲ្យរងរបួសធ្ងន់ ចំនួន២នាក់ ម្នាក់អ្នករួមដំណើរជាមួយម៉ូតូសណ្តោងរ៉ឺម៉ក និងម្នាក់ទឿត អ្នកបើកម៉ូតូវេវ ។

លោកអធិការបានបញ្ជាក់ថា៖ មូលហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពី អ្នកបើកបរម៉ូតូវ៉េវ បើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានរេទៅបុក ម៉ូតូ សណ្តោងរ៉ឺម៉ក បណ្តាលឲ្យម៉ូតូរ៉ឺម៉ក ក្រឡប់សង្កត់អ្នករួមដំណើរម្នាក់ រងរបួសធ្ងន់ ។ ចំពោះវត្ថុតាង ម៉ូតូទាំង២គ្រឿង កម្លាំងនគរបាលជំនាញចរាចរណ៍ស្រុកយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីដោះស្រាយនៅពេលក្រោយ ៕ វណ្ណា


ចែករំលែក៖