ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូម៉ាកហុងដា MSX បុកសត្វគោងាប់មួយក្បាល រីឯមនុស្សរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ទំនងស្រវឹងស្រា បានរងរបួសបែកក្បាលបាក់ជើង ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកសត្វគោ យ៉ាងពេញទំហឹងបណ្ដាលឲ្យគោងាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចក្នុងភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលទំនងស្រវឹងស្រាមានឈ្មោះពៅ រតនា អាយុ២៥ ឆ្នាំ មានទីលំនៅភូមិដូនសរ ឃុំដូនសរ ស្រុកស្វាយជ្រំ ដោយជិះ ម៉ូតូម៉ាកហុងដាMSXពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញlFJ៣២៣៤ ។

ចំណែកសត្វគោដែលងាប់មិនត្រូវបានស្គាល់មុខម្ចាស់នៅឡើយ ខណៈមិនឃើញចេញមកដោះស្រាយតាមផ្លូវច្បាប់នោះទេ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ទំនងស្រវឹងស្រាបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាMSXពណ៍ខ្មៅដោយធ្វើដំណើរពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលេី ស្រាប់តែមានសត្វ គោឈ្មួលមួយក្បាលដើរឆ្លងថ្នល់ ខណៈចាប់ហ្វ្រាំងមិនទាន់ក៍បុកយ៉ាងពេញទំហឹងបណ្ដាលឲ្យសត្វគោងាប់ភ្លាមរីឯមនុស្ស រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យស្វាយរៀង ។

រីឯសត្វ គោ និងម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋានវាស់វែង និងអូសយកទៅ រក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖