ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូវីវ៉ាបុកម៉ូតូសណ្តោងរ៉ឺម៉ក្រឡាប់បណ្តាលឲ្យបុរស៣នាក់ រងរបួស

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូវីវ៉ាបុកម៉ូតូសណ្តោងរ៉ឺម៉កក្រឡាប់បណ្តាលឲ្យបុរស៣នាក់ រងរបួស ។

ហេតុការណ៍នេះកើងឡើងកាលពីម៉ោងជាង១០យប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតនៅក្នុសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងបើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង បម្រុងបត់ត្រឡប់ក្រោយទៅយកភ្ញៀវ ស្រាប់តែបុរស២នាក់បើកម៉ូតូម៉ាកវីវ៉ាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1G-7518 បើកវ៉ារថយន្តមួយគ្រឿងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឲ្យក្រឡាប់។ រីឯម៉ូតូដួលអូស បណ្តាលឲ្យបុរស៣នាក់រងរបួសស្រាល។

បន្ទាប់ពីកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុវាស់វែងយកម៉ូតូ និងម៉ូតូសណ្តោងរ៉ឺម៉កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយនៅពេលក្រោយ៕ ជ្រោយពេជ្រ


ចែករំលែក៖