ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសង់០១៦ជិះបញ្ច្រាសបុកជាមួយម៉ូតូសង់០១៨ស្លាប់ម្នាក់របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងប្រុសស្រី២នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈពួកគេជិះម៉ូតូលឿនបុកគ្នាពញទំហឹង កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខផ្សារតាខ្មៅថ្មី នៅលើផ្លូវជាតិលេខ២ ស្ថិតនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

ជនងគ្រោះដែលស្លាប់ឈ្មោះឈុន ឈឿន ភេទប្រុសអាយុ៣២ឆ្នាំ ស្នាក់នៅភូមិលៀក ឃុំគោកគ្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាសង់០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GM 0961 បើបរោយបុរសម្នាក់ធ្វើដំតមបណ្តោយផ្លូវជាតិលេខ២ក្នុងទិសដៅពីត្បូងទៅជើងទាំងបញ្ច្រាសទិសដៅចរាចរណ៍ខណះមកដល់ដល់ចំណុចកើតហេតុស្រាប់តែជ្រុលបុកម៉ូតូមួយគ្រឿងទៀត ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1X 5989 បើកបរដោយបុរសម្នាក់ និងនារីម្នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរពីជើងទៅត្បូង និងបុកគ្នាពេញទំហឹងបណ្តាលឲ្យបុរសជិះម៉ូតូសង់ឆ្នាំ២០១៦ ស្លាប់នៅកន្លែងកើតហេតុចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវបាននគរបាលវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ រីឯសពត្រូវបានទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖