ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាស្គូបពី បត់ឆ្លងផ្លូវ ត្រូវម៉ូតូហុងដាឌ្រីមសេ១១០ បុកបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ហើយអកហ្សើជាមួយម៉ូតូហុងដាស្គូបពីពណ៌ស បើកឆ្លងស្តុបបុកគ្នាចំពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងរបួសម្នាក់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ២៤០ នៅចំណុចមុខសាលចតុមុខ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកហុងដា ស្គូបពី ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-9327 បើកបរតាមបណ្តោយផ្លូវព្រះសុីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុ ម៉ូតូហុងដាស្គូបពី បើកឆ្លងផ្លូវបត់ឆ្វេងមិនបានប្រយ័ត្ន ស្រាប់តែមានយុវជន២នាក់បើកម៉ូតូហុងដាឌ្រីម សេ ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP-3538 បើកបរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិក្នុងទិសដៅ ពីជើងទៅត្បូង ល្បឿនយ៉ាងលឿន អត់បានបន្ថយល្បឿន ក៏ជ្រុលទៅបុកម៉ូតូហុងដាស្គូបពី ចំពេញទំហឹងបណ្តាលឲ្យដួលទាំងសងខាង ប៉ុន្តែរបួសធ្ងន់ខាងស្ត្រីរងគ្រោះ ចំជើងខាងស្តាំ និងបោកក្បាលនៅថ្នល់ ខូចខាតម៉ូតូបាក់ក្បាំងខាងមុខ និងវៀចកង់មុខរីឯខាងយុវជន២នាក់នោះ រងរបួសបែកមុខបែកមាត់ម្នាក់ និងម្នាក់ទៀត របួសស្រាល ខូចខាតម៉ូតូក្បាំងខាងមុខផ្នែកខាងឆ្វេង និងខ្ទេចចង្កៀងមុខ ភ្លាមៗនោះដែរ ខាងស្ត្រីរងគ្រោះនោះគាត់ប្រកាន់ជាប់ថា គាត់បត់មកត្រូវចង់ឲ្យសងម៉ូតូគាត់ និងចេញថ្លៃព្យាបាលហើយខាងម៉ូតូហុងដាឌ្រីម គាត់ក៏អត់ព្រម ដូចគ្នា ក៏ឲ្យសមត្ថកិច្ចធ្វើតាមច្បាប់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចរៀប និងវាសវែងហើយក៏ខាងភាគីទាំងសងខាងព្រមយកម៉ូតូយកទៅជួសជុល និងព្យាបាលរបួសរៀងៗខ្លួនដើម្បីបញ្ចប់រឿងនៅ និងកន្លែងកើតហេតុ ៕ ធឿនព្រែកជ័យ


ចែករំលែក៖