ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ១គ្រឿងបុកគោយន្តពីក្រោយស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់​បានបាត់បង់ជីវិត​យ៉ាងអាណោចអាធ័ម​ ដោយសារគ្រោះថ្នាក់ចរាចរណ៍​បើកបរម៉ូតូទៅបុក​គោយន្ត​ពីក្រោយ យ៉ាងពេញទំហឹង ។

ហេតុការណ៍នេះបានកើតឡើង​នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៨ និង៤៥នាទី នៅលើផ្លូវជាតិលេខ៤៤ គីឡូ ម៉ែត្រលេខ១២-១៣ ចំណុចភូមិបៀតសូ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចនគរបាលបានឲ្យដឹងយ៉ាងដូច្នេះថា មានម៉ូតូ១គ្រឿង ម៉ាកហុងដា សេ ១២៥ ស៊េរី ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FG.៩២៣១ អ្នកបើកបរឈ្មោះ បែក សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិតាសាល ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានបុកគោយន្តពីក្រោយ១គ្រឿង ម៉ាកគូបូតា ពណ៌ក្រហម សណ្តោងរ៉ឺម៉ក អ្នកបើកបរ មិនស្គាល់ឈ្មោះ បានចុះរត់គេខ្លួនបាត់ស្រមោល ដែលកំពុងបើកបរស្របទិសគ្នា ។

ប្រភពបន្តថា ករណីនេះ បណ្តាលឲ្យអ្នក បើកម៉ូតូស្លាប់ នៅនឹងកន្លែងកើតហេតុ​យ៉ាងអាណោចអាធ័ម ។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារ ។ រីឯគោយន្ត និងម៉ូតូខូចខាត យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ៕ សេនាស័ក្តិ


ចែករំលែក៖