ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាធ្វើឲ្យបុរស៣នាក់បានរងរបួសធ្ងន់ ស្រាល

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស៣នាក់បានរងរបួសធ្ងន់ស្រាល ដោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង លាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមកអន្តរាគមន៍ យកភាគីទាំងសងខាងមកកាន់មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀងកាលពីវេលាម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៣១៤D ស្ថិតក្នុងភូមិឫស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ។

បើតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថាជនបង្កហេតុមានឈ្មោះកែវ សម្ភស្ស ភេទប្រុសអាយុ៣៨ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអង្គាមោគ ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា C១២៥ ស៊េរី ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១J៤៥២១ខូចខាតយ៉ាងដំណំ ។

ចំណែកភាគីរងគ្រោះមានឈ្មោះប្រេស សីលា ភេទប្រុស អាយុ១៦ ឆ្នាំមុខរបរសិស្សរស់នៅភូមិឫស្សីឃ៉ំខ្សែ ស្រុកកំពង់រោទ៍ និងអ្នករួមដំណើរម្នាក់ទៀតមិនត្រូវបានស្គាល់ឈ្មោះ ដោយជិះម៉ូតូម៉ាកហុងដា C៥០ គុបជ្រុង ពណ៌ទឹកប៉ិច ចាស់ពាក់ស្លាកលេខ ស្វាយរៀង ១B៤២៩៨ ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរស២នាក់ បានជិះម៉ូតូម៉ាកហុងដា គុបជ្រុង ធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើង ខណៈនោះ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា C១២៥ ស៊េរី ឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង ១J៤៥២១ ក្នុងល្បឿនលឿនស្របទិសគ្នា ក៏បុកពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលរដូករណែលពេញផ្លូវបង្កការភ្ញាក់ផ្អើលតែម្ដង ។

បច្ចុប្បន្នអ្នករងរបួសទាំងសងខាង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ។

ចំណែកវ្ថុតាងម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចវាស់វែង និងអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្សែត្រដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖