ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់រងបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសចំណាស់ម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជួនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗខណះជិះម៉ូតូហើយបានបុកជាមួយម៉ូតូមួយគ្រឿងទៀតកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក​ ថ្ងៃសៅរ៍​ ១៣កើត ​ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨ ដែលទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្បែរស្តុបបំបែកកប់បស្រូវ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសចំណាស់ម្នាក់វ័យប្រហែលជាង៥០ឆ្នាំបានបើកបរម៉ូតូមួយគ្រឿងម៉ាកវីវ៉ា​ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1D 5112 បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបម្រុងបន្ថយល្បឿនដើម្បីបកក្រោយវិញ តែមិនទាន់បត់ផុតផង ក៏មានម៉ូតូមួយគ្រឿងទៀត ស៊េរី អូតូ ពាក់ស្លាកលេខ ភ្នំពេញ 1 HC 0225 បានធ្វើរដំណើរមកពីក្រោយក្នុងគោលដៅស្របទិសគ្នា វាក់អើគេចមិនផុត ក៏បានបុកយ៉ាងពេញទំហឹងបណ្តាលឲ្យដួលរងរបួសធ្ងន់តែម្តង ត្រូវរថយន្តសង្រ្គោះបន្ទាន់ដឹកយកទៅសង្រ្គោះភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុមានតំណាងភាគីទាំងសងខាងសម្របសម្រួលគ្នា នៅនឹងកន្លែងដើម្បីបញ្ចប់រឿងតែម្តង ៕ សុខាសែនជ័យ


ចែករំលែក៖