ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងស្លាប់ម្នាក់នៅស្រុកទឹកផុស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ ភ្លាមៗនៅនឹងកន្លែងនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូ២គ្រឿងបុកគ្នា ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភ:ឆ្នាំ២០២១ នៅចន្លោះគីឡូម៉ែត្រលេខ៣៥និង៣៦ លើកំណាត់ផ្លូវជាតិលេខ៥៣ ស្ថិតក្នុងក្រោយវត្ត ឃុំ ខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នង ផន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ស្លាប់នៅនឹងកន្លែង ។

    សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១J-៤៨៣៩  ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងនៅពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ គ្មានស្លាកលេខជាម៉ូតូសណ្តោងរុឺម៉កដឹកគ្រឿងសំណង់ បើកបរដោយឈ្មោះ សុខ ជា ភេទប្រុសរស់នៅស្រុកបរិបូរណ៍ធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នាបានបុកពេញមួយទំហឹង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ តែម្តង។ ក្រោយពេលកើតហេតុ ជនបង្កត្រូវបាន សមត្ថកិច្ចធ្វើការឃាត់ខ្លួន ចំណែកមធ្យោបាយបង្កត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕ដោយ៖ចន្ថា


ចែករំលែក៖