ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងរងរបួសធ្ងន់ ស្រាល២នាក់

ចែករំលែក៖

ភ្នពេញ៖  បុរស២នាក់បានរងរបួសធ្ងន់ ស្រាល ខណៈជួបនឹងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូអាចមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦និង១០នាទីយប់ ថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០១៦ នៅចំណុចមុខសាលាខណ្ឌសែនសុខ តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

អ្នកឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញមានបុរសម្នាក់បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ សេរី ឆ្នាំ២០១៣ ពណ៍ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1Q. 3682 បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៍មានម៉ូតូ១គ្រឿងទៀតម៉ាកហុងដា សេ១២៥ សេរី ឆ្នាំ២០១៣ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC.7539 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង (បញ្ច្រាសទិស) ហើយអ្នកបើកបរទាំងចាប់ហ្វ្រាំងមិនទាន់ ក៏បុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូងត្រូវទិសដៅចរាចរណ៍ដួលបោកក្បាលហូរឈាមស្លាប់ស្តូតស្តឹងតែម្តង ចំណែកបុរសម្នាក់ដែលជិះបញ្ច្រាសទិសដៅនោះរងរបួស្រាល ។

ក្រោយកើតហេតុ កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌសែនសុខ និងប្រជាការពារសង្កាត់ភ្នំពេញថ្មីចុះមកជួយអន្តរាគមន៍បានទាក់ទងហៅរថយន្តសាម៊ុយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ។ ដោយឡែកម៉ូតូទាំង២គ្រឿង ត្រូវនគរបាលចរាចរវាស់វែងយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

res (4) res (3) res (2) res (1) res res (5)


ចែករំលែក៖