ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងរងរបួសមនុស្ស៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀងៈ យ៉ាងហោចណាស់ប្រុស ស្រី៣នាក់ រងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងម៉ូតូ និង ម៉ូតូ ក្នុងទិសដៅបញ្ច្រាស គ្នាកាលពីនៅលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ លើផ្លូវលំ ស្ថិតក្នុង ភូមិ ធ្លក សង្កាត់ ច្រកម្ទេសក្រុងបាវិត។

សមត្ថកិច្ចនគរបាលបានអោយដឹងថា មុនដំបូងមានម៉ូតូ ម៉ាក HONDA Scoopi ពណ៌ស ស្លាកលេខ ភ្នំពេញ ១FB៦៦១៨ បើកបរដោយឈ្មោះ ប៉ែន វី ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រៃផ្ដៅ សង្កាត់ ច្រកម្ទេស ក្រុងបាវិត បើកបរពីត្បូងទៅជើងមិនពាក់មួកសុវត្ថិភាព លុះមកពេលមកដល់កន្លែងកើតហេតុ ក៏ទៅបុក ម៉ូតូ ម៉ាក HONDA DREAMC ១២៥ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង១D៥៦៨៦ បើកបរដោយឈ្មោះ សួនស្រីពៅ ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរកម្មករ រោងចក្រ មានទីលំនៅភូមិ ធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត និងអ្នករួមដំណើរឈ្មោះ ងួន ស៊ុយ ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលំនៅ ភូមិធ្លក សង្កាត់ច្រកម្ទេសពេញទំហឹងតែម្ដង ។

ក្រោយមកអ្នករបួសធ្ងន់ទាំង៣នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ។

រីវត្ថុតាងទាំង២គ្រឿង យកមករក្សាទុកនៅប៉ុស្តិ៍ សង្កាត់ច្រកម្ទេស ដើម្បីបំពេញសំណុំរឿងតាមនិតិវិធីច្បាប់ ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារតែម៉ូតូម៉ាក HONDA Scoopi បើកបរមិនប្រកាន់ស្ដាំ ទើបជួបករណីនេះកើតឡើង ៕ យឹម សុថាន

 

ase (4) ase ase (1) ase (2) ase (3)


ចែករំលែក៖