ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាយ៉ាងសាហាវស្លាប់ និងរងរបួសធ្ងន់មនុស្ស៤នាក់

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈដែល៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្រោយហេតុការណ៍ម៉ូតូ២គ្រឿងបុកគ្នាយ៉ាងសាហាវ សង្ស័យបើកល្បឿនហួសល្បឿនកំណត់ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា កាលពីវេលាម៉ោង៨និង១៥នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍១កើតឡើង នៅចំណុចផ្លូវលេខ៥៨ មុខប៉ុស្តិ៍ព្រំដែន៩១១ អូរបីជាន់ ក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ រវាងម៉ូតូនឹងម៉ូតូយ៉ាងរន្ធត់។

ប្រភពបន្តថា គ្រោះថ្នាក់ខាងលើបណ្តាលឲ្យស្លាប់មនុស្ស១នាក់ ឈ្មោះ ឃាន ផាត់ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិជោគជ័យ មានប្រពន្ធឈ្មោះ សឿន សឿភ អាយុ៦០ឆ្នាំ របួសធ្ងន់ និងឈ្មោះផល់ វ៉ាឃីម ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិអូរបីជាន់ របួសធ្ងន់ ឈ្មោះស្នា ថា ភេទប្រុស អាយុ១៥ឆ្នាំ នៅអូរបីជាន់របួសធ្ងន់ ជនរងគ្រោះ៣នាក់ខាងលើ បញ្ជូនទៅពេទ្យប៉ោយប៉ែត ។

ឯសពរងគ្រោះ សមត្ថកិច្ចកំពុងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖