ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នារបួសធ្ងន់បុរស២នាក់

ចែករំលែក៖

ខេត្ត​ស្វាយរៀង ៖ បុរស២នាក់បានរងរបួសធ្ងន់ ដោយសារ​តែករណីគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូបុកគ្នា​កាលពី​វេលា​ម៉ោង​រំលោងអធ្រាត្រឈានចូល​ថ្ងៃ​ចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី​១១ ខែ ឆ្នូ ឆ្នាំ​២០១៧ នៅត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​១​គីឡូម៉ែត្រ​លេខ​138-139 ស្ថិតក្នុង​ភូមិ ប្រសូត្រ​២ ឃុំ កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង​។

បើតាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាលស្រុកបានឲ្យដឹងថា ៖ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់សេង ពៅ អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​រោងបន្លែ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង បានជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ 2015 ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1DD 5522 ដោយធ្វើដំណើរពី ទិសដៅ​ពី​កើត​ទៅ​លិច​លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ ស្របពេលនោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ 2017 ពណ៌​ខ្មៅ ស្លាក​លេខ ព្រៃវែង 1J 8989 បើកបរដោយឈ្មោះ ភាន សំអាន អាយុ 27​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ រាជធានី​ភ្នំពេញ​ពី​លិច​ទៅ​កើតបញ្រាស់គ្នាក៏​បុក​គ្នាពេញទំហឹង​តែ​ម្តង។

ក្រោយមកអ្នកភូមិបានរាយការណ៏មកសមត្ថកិច្ចនគរបាលមូលដ្ឋានមកអន្តរាគមន៏ដឹកភាគីទាំង២នាក់មកកាន់មន្ទីរពេទ្យស្រុកស្វាយទាប។

ចំណែកមធ្យោបាយ​ទាំង​០២គ្រឿង ត្រូវបានសមត្ថកិច្ច​ជំនាញ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុកដើម្បី​កសាង​សំណុំរឿង​តាម​ច្បាប់៕ យឹម សុថាន


ចែករំលែក៖