ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាលាន់ស្នូរដូចរន្ទះស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តព្រះវិហារ៖  មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូ ខណ:កំពុងធ្វើដំណើរ បញ្ចា្រសទិសគ្នា ពីជើងទៅត្បូងហើយបុកគ្នាលាន់ស្នូរដូចរន្ទះ

បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីព្រលប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នៅត្រង់ចំណុចផ្លូវលំគ្រួសក្រហម ស្ថិតនៅក្នុងភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ  ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូសង់កូរ៉េមួយគ្រឿងពណ៌ក្រហម ពាក់ស្លាកលេខ ព្រះវិហារ 1A- 5639 បើកបរដោយឈ្មោះ បឿន ម៉ៃធី ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ បានបើកបុកម៉ូតូមួយគ្រឿងទៀតលាន់ស្នូរដូចរន្ទះបណ្ដាលឲ្យរបួសធ្ងន់ តែក្រោយបញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុករវៀងក៏បានដាច់ខ្យល់ស្លាប់នៅមណ្ឌលសុខភាព ។  ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកហុងដា សេ125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះវិហារ 1C-0934 បើកបរដោយឈ្មោះចាន់ នោរិទ្ធ ហៅស្រួច ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំរុងរឿង បណ្ដាលឲ្យរងរបួសធ្ងន់ ។ ក្រោយកើតហេតុ ជនរងគ្រោះរូបនេះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយកើតហេតុភ្លាមសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ពិនិត្យ ធ្វើការវាស់វែង យកវត្ថុតាងមធ្យោបាយធ្វើដំណើរទាំង២គ្រឿង ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ។  ចំណែក សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី  នៅគេហដ្ឋាន៕

ដោយ÷ប្រាថ្នា


ចែករំលែក៖