ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាស្លាប់មនុស្សម្នាក់ របួសធ្ងន់ម្នាក់ នៅស្រុកកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ស្លាប់ម្នាក់រងរបសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៣១៤D ចំណុចភូមិអូរឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ សាយ ស៊ីមាន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅគ្មានស្លាកលេខខូចខាតយ៉ាងដំណំ។

ចំណែកម៉ូតូបង្កហេតុម៉ាក់ហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១M៥១១១ បើកបរដោយឈ្មោះទុំ សុធា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដា ធ្វើដំណើរពីរទិសខាងត្បូងទៅទិសខាងជើងល្បឿនលឿនហើយមិនប្រកាន់ស្តាំ ស្រាប់តែទៅបុក និងម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅទិសដៅផ្ទុយគ្នា ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យប្រទេសយួន ។

វត្ថុតាងម៉ូតូទាំង២គ្រឿងត្រូវសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំថ្មី ដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖