ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏ គួរអោយរន្ធត់រវាងម៉ូតូ និងម៉ូតូបើកបញ្ច្រាសទិសគ្នាបុកពេញទំហឹងលាន់សូរដូចរន្ទះ កាលពីវេលាម៉ោង៤និង៤៥នាទីរៀល ថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រពាំងដៀរលើ ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះ សួន ហ៊ន អាយុ៤៩ឆ្នាំ មុខរបរកសិករ នៅភូមិត្រោក ឃុំត្នោត ស្រុកកំពងរោទ៍ខណះបើកបរម៉ាកស៊ីទី C100 អត់ស្លាកលេខដឹកទំនិញខូចខាតយ៉ាងដំណំ។

ចំពោះភាគីម្ខាងទៀតមានឈ្មោះ ណុច ភ័ត្រា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនគបាលស្រុកចន្ទ្រា មានទីលំនៅបច្ចុប្បន្នភូមិបុស្ស ឃុំ មេសរថ្ងក ស្រុកចន្ទ្រា រីឯម៉ាកហុងដា សេ១២៥ សេរី២០១៧ ពាក់ស្លាកលេខ ស្វាយរៀង 1D-2986 ខូចខាតយ៉ាងដំណំ។

យោងតាមសាក្សីបានអោយដឹងថា មុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដា ស៊ីទីដឹកទំនិញពេញដោយធ្វើដំណើរពីជើងមកត្បូង ខណះនោះស្រាប់តែមានម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៧ ពាក់ស្លាកលេខ ស្វាយរៀង 1D-2986 ទិសដៅពីត្បូងមកជើងក៏បុកគ្នាពេញទំហឹងបណ្ដាលអោយបុរសម្នាក់ស្លាប់ភ្លាមៗចំណែកម្នាក់ទៀត រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង និងត្រូវបានបញ្ជួនទៅព្យាបាលនៅប្រទេសវៀតណាម។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលបានមកវាស់វែង និងកំពុងស្រាវជ្រាវរកភាគីខាងណាជាអ្នកបង្កហេតុ។

បច្ចុប្បន្ន ម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចន្ទ្រា និងកំពុងស្រាវជ្រាវបន្តចាត់ការតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖