ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ​សណ្តោង​រ៉ឺម៉កឆ្លងចរន្តភ្លើងឆេះ បុរស២នាក់ព្រលឹងចុងសក់

ចែករំលែក៖

ខេត្តកណ្តាល៖ ម៉ូតូ​មួយគ្រឿង​ម៉ាក​city plus100 សណ្តោង រឺ​ម៉ក​ធ្វើដំណើរ​ទិសដៅ​អ្នក​លឿង ភ្នំពេញ ពេលមកដល់​កន្លែងកើតហេតុ ស្រាប់តែ​ម៉ូតូ​រឺ​ម៉ក មាន​បញ្ហា ឆ្លង​ចរន្តអគ្គិសនី បណ្ដាលអោយ​ឆាបឆេះ​ម៉ូតូ​តែម្តង ចំណែក​អ្នកជិះ​ម៉ូតូ បាន​លោត​ចុះ​ពីលើ​ម៉ូតូ រងរបួស​ស្រាល ។

ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលា​ម៉ោង ១១ ចំណុច​កើត ហេតុៈ​ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះ ០២នាក់ ១.ឈ្មោះ សួស ថា​រស់ ភេទ​ប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កាប់​ជ្រូក មាន​លំនៅ​ភូមិ​កោះ​បៀ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង២.ឈ្មោះ នួន កុសល ហៅ បុត្រ ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មាន​លំនៅ ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ៕


ចែករំលែក៖