ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ក្លិប Leicester City រងបណ្តឹងពីបទជំពាក់លុយរដ្ឋ៣២៣លានផោន

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាម្ចាស់ក្លិបបាល់ទាត់ Leicester City ត្រូវបានគេប្តឹងពីបទជំពាក់លុយរដ្ឋាភិបាលថៃរហូតដល់ទៅ៣២៣លានផោន។

តុលាការព្រហ្មទណ្ឌនៅទីក្រុងបាងកកបានទទួលយកបណ្តឹងទៅលើម្ចាស់ក្លិបដែលជាជនជាតថៃនេះហើយកាលពីថ្ងៃចន្ទ ហើយករណីជំពាក់លុយនេះក៏ត្រូវ បានគេប្តឹងដល់ថ្នាក់ដឹកនាំប្រលានយន្តហោះប្រទេសថៃ Airports of Thailand (AOT)ដែលជាប្រលានយន្តហោះកាន់កាប់ដោយរដ្ឋ។

ចំណែកសារព័ត៌មាន BBCក៏បានទាក់ទងទៅកាន់ ក្លិបបាល់ទាត់ Leicester City ក្រុមហ៊ុន King Power និង AOT ដើម្បីសុំការស្រាយបំភ្លឺផងដែរ។ បណ្តឹងនេះបាន ចោទប្រកាន់ថា ឋក្រុមហ៊ុន King Power មិនបានបង់លុយចំនួន 14 ពាន់លានបាត (323 លានផោន) ទៅឲ្យរដ្ឋាភិបាលថៃបន្ទាប់ពីពួកគេទទួលបានសិទ្ធិលក់សិទ្ធិម៉ាក យីហោដោយមិនតម្រូវឲ្យបង់ពន្ធកាលពីឆ្នាំ២០០៦។

គួរបញ្ជាក់ថា ក្រុមហ៊ុន King Power គ្រប់គ្រងដោយសេដ្ឋីថៃឈ្នោះ Vichai Srivaddhanaprabha និងក្រុមគ្រួសាររបស់គាត់ ៕


ចែករំលែក៖