ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ខុនដូ ខឹងអ្នករើសអេតចាយមើលមុខវ៉ៃនឹងកាំភ្លើងខ្លីបែកក្បាលដេរច្រើនថ្នេរ

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ជាម្ចាស់ខុនដូមួយកន្លែង បានបើករថយន្តស៊េរីទំនើបមួយគ្រឿងរោទិ៍សំឡេងឮខ្លាំង ហើយដោយ ខឹងអ្នករើសអេតចាយសម្លឹងមើលមុខក៏ ដកកាំភ្លើងខ្លីមកវាយក្បាលអ្នករើសអេតចាយម្នាក់ បណ្តាលឲ្យបែកហូរឈាមដេរជាច្រើនថ្នេរ។

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែលជា១១ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ផ្លូវលេខ៣៦៨ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាបុរសដែលដកកាំភ្លើងវាយក្បាលអ្នករើសអេតចាយខាងលើនេះ មានឈ្មោះ ប៉ិច តុងហេង អាយុជាង៤០ឆ្នាំ។បុរសនេះជិះរថយន្តស៊េរីទំនើប ម៉ាកChevrolet Camaro ពាក់ស្លាកលេខ ភ្នំពេញ 2AP- 8989 រោទ៍ដោយសំឡេង ខ្លាំងៗ ធ្វើឲ្យឈ្មោះ សាំង តុលា អាយុ ២១ឆ្នាំ ជាអ្នករើសអេតចាយភ្ញាក់រួចសម្លឹងមើលមុខគាត់។ខណ:ជនសង្ស័យជាម្ចាស់ខុនដូរដែលជិះរថយន្តស៊េរីទំនើបមួយនេះ ខឹងអ្នករើសអេតចាយ ងាកមើលមុខ ស្រាប់តែបើករថយន្តត្រឡប់មកវិញដកកាំភ្លើងខ្លីវាយសំពងក្បាលអ្នករើសអេតចាយ បណ្តាលឲ្យបែកហូរឈាមរួចបើករថយន្តទៅបាត់តែម្តង ។ ចំណែកអ្នករើសអេតចាយ ត្រូវ សាច់ញាតិដឹកទៅកាន់មន្ទីរពេទ្យដេរមុខរបួសជាច្រើនថ្នេរ ៕ ប្រាថ្នា


ចែករំលែក៖