ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ទីតាំងទទួលបើកបញ្ចាំម៉ូតូមិនប្រក្រតីត្រូវលោកព្រះរាជអាជ្ញាររងសម្រេចចោទប្រកាន់ហើយ

ចែករំលែក៖

ខេត្តកណ្តាល: លោក ឯក ស៑ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០១៧ បានសម្រេចធ្វើការចោទប្រកាន់ម្ចាស់ទីតាំង ទទួលបញ្ចាំម៉ូតូមិនប្រក្រតីពីបទ”ទទួលផលចោរកម្ម” តាមមាត្រា៣៩៩ មាត្រា៤០០ នៃក្រមព្រហ្មទណ្ឌ។

លោកព្រះរាជអាជ្ញររងបានបញ្ជាក់បន្ថែមទៀតថា បទល្មើសនេះត្រូវផ្តន្តាទោសពី០២ឆ្នាំទៅ០៥ឆ្នាំ និងពិនយ័ជាប្រាក់ពី០៤លានរៀលទៅ១០លានរៀល។

ម្ចាស់ទីតាំងមានឈ្មោះ ស៊ុយ កុសលហៅចិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:លក់ដូរ។

បច្ចុប្បន្នសំណុំរឿងលោកព្រះរាជអាជ្ញារងបានបញ្ជូនទៅអោយលោកចៅក្រមស៑ើបសួរដើម្បីសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន។

សូមបញ្ជាក់ថា: ទីតាំងដែលស្តុកទុកម៉ូតូជាច្រើនគ្រឿងពោលគឺ លំនៅដ្ឋានទទួលផលចោរកម្មនិងធ្វើអាជីវកម្មគ្មានច្បាប់អនុញ្ញាត្តិ ត្រូវបាន នគរបាលក្រុងតាខ្មៅសហការជាមួយកម្លាំងការិយាលយ័ព្រហ្មទណ្ឌ័កំរិតស្រាលនៃស្នងការខេត្តកណ្តាលដោយមានការសម្របសម្រួលពីលោកឯក ស៑ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានចុះប្រតិបត្តិការឆែរឆេរ  និងរកឃើញម៉ូតូ២៥គ្រឿង។

ហេតុការណ៍ចុះឆែរឆេរកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ -នៅចំណុច៖ផ្ទះរបស់ឈ្មោះស៊ុយ កុសលស្ថិតក្នុង ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់អោយដឹងថាជនល្មើស ឈ្មោះ ស៊ុយ កុសល ហៅចិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរទីលំនៅ ភូមិព្រែកតាពៅ សង្កាតដើមមៀន
ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ: លក់ដូរ (ឃាត់ខ្លួន​) ។

វត្ថុតាងចាប់យក ៖

-ម៉ូតូចំនួន ២៥គ្រឿង ក្នុងនោះរួមមាន៖

១-ម៉ាកiconផ្លាកលេខកណ១S៣៨៣៥

២-ម៉ាកHONDA១២៥ផ្លាកលេខកណ១V២៦០៣

៣- ម៉ាកTodayផ្លាកលេខ១FK៤៣៧៨

៤-ម៉ាកហុងដា១២៥ ផ្លាកលេខក្រចេះ១D៣៥០៧

៥-ម៉ាកSCOOPYផ្លាកលេខកំពង់ស្ពឺ១J៨៥៨៣

៦-ម៉ាកហុងដា១២៥ផ្លាកលេខភ្នំពេញ​១BY១៤៨៥

៧-ម៉ាកហុងដា១២៥ ផ្លាកលេខភ្នំ​ពេញ​១FX៨៦៦៥

៨-ម៉ាកWaveផ្លាកលេខភ្នំពេញ១BQ២៦៧៦

៩-ម៉ាកVIVAផ្លាកលេខភ្នំពេញ១AI៩១៧៦

១០-ម៉ាកYAMAHAFZផ្លាកលេខភ្នំពេញ១CK៩៥២៧

១១-ម៉ាកSCOOPYផ្លាកលេខភ្នំពេញ១FE៥០៩៧

១២-ម៉ាកហុងដា១២៥គ្មានផ្លាកលេខ

១៣-ម៉ាកVIVaផ្លាកលេខរដ្ឋ១៦.១.០១១២

១៤-ម៉ាកNexផ្លាកលេខភ្នំពេញ១FA៤២៨៩

១៥-ម៉ាកSmashផ្លាកលេខភ្នំពេញ១AV៩៥២៨

១៦-ម៉ាកហុងដា Waveផ្លាកលេខភ្នំពេញ​១GM៧០៨៩

១៧-ម៉ាក ហុងដា១២៥គ្មានផ្លាកលេខ

១៨-ម៉ាកTodayផ្លាកលេខភ្នំពេញ១FJ៩៩៦៥

១៩-ម៉ាកLetsផ្លាកលេខភ្នំពេញ១CS២០៧៤

២០-ម៉ាកTodayផ្លាកលេខភ្នំពេញ១V ០៩៩៨

២១-ម៉ាកSCOOPYផ្លាកលេខភ្នំពេញ១DG៧៦៩៩

២២-ម៉ាកLetsកូនទាគ្មានផ្លាកលេខ

២៣-ម៉ាកIConផ្លាកលេខភ្នំពេញ១AR០៨៦៩

២៤-ម៉ាកហុងដា១២៥ផ្លាកលេខពោធិ៍សាត់​១D៥១២៥

២៥-ម៉ាកហុងដា១២៥គ្មានផ្លាកលេខ។

លោកអធិការបានបញ្ជាក់ថា: នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១៤និង៣០នាទី ដោយទទួលបានបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាលនិងលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែននគរបាលយុត្តិធម៌ដឹកនាំផ្ទាល់
ដោយលោក វរ:សេនីយ៍ទោ ស កែវពិសិដ្ឋ អធិការ នគរបាលក្រុងតាខ្មៅសហការជាមួយកំលាំងការិយា ល័យព្រហ្មទណ្ឌ​កំរិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងមានការសម្របសម្រួលដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្តាលបានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅ
ដ្ឋានរបស់ឈ្មោះស៊ុយ កុសល ដែលធ្វើអាជីវកម្មខុសច្បាប់ បានរកឃើញម៉ូតូខាងលើដោយមានឯកសារសំគាល់ខ្លះហើយ​ភាគច្រើន​ពុំមានឯកសារសំគាល់ឡើយ។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានសារភាពថា ខ្លួនពិតជាបានទទួលបញ្ចាំម៉ូតូដូចខាងលើដោយមានឯកសារខ្លះ ពុំមានឯកសារខ្លះហើយក្នុងចំណោមម៉ូតូខាងលើ គឺខ្លួនទិញដាច់បានចំនួនពីរគ្រឿង ក្នុង ១គ្រឿងតម្លៃ១៥០ដុល្លា៕  ឆ ដា


ចែករំលែក៖