ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់បុរី K.t.H ហៅបុរីរស្មីដួងចន្ទកំពុងតែធ្វើឲ្យអតិថិជនអស់ជំនឿ

ចែករំលែក៖

ប៉ោយប៉ែត៖ យោងតាមការលើកលើងរបស់អតិថិជនមួយចំនួន ដែលទិញបុរីk.t.Hហៅបុរីរស្មីដួងចន្ទបានបញ្ជាក់ថា ម្ចាស់បុរីខាងលើនោះ មានឈ្មោះ អាំង កៀហេង អតីតចៅសង្កាត់ប៉ោយប៉ែត ដែលមានទីតាំងឋិត ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងតែធ្វើឲ្យបាត់បង់ជំនឿរបស់អតិថិជន ព្រោះថា ការសន្យារបស់ម្ចាស់បុរី ធ្វើឡើងដោយគ្មានការគ្រោងទុក ហើយគ្មានកំណត់ពេលវេលាច្បាស់លាស់ទៅលើអតិថិជន ដែលកំពុងលង់ខ្លួនទិញបុរីខាងលើនេះ ។

អតិថិជន ដែលទិញបុរីបានបញ្ជាក់ថា ម្ចាស់បុរីខាងលើកំពុងតែប្រើអំណាចរំលោភលើកិច្ចសន្យា ព្រោះថា មានការអ្វីមួយ ដើម្បីចង់ពិភាក្សា គឺម្ចាស់បុរី តែងតែយកពេលវេលាណាត់ជួបជាមួយពួកគាត់ជាមួយអ្នកទិញជាប់រវល់គ្មាន់ពេលឡើយ ។ ទាំងនេះ បញ្ជាក់ថា ម្ចាស់បុរី K.T.H ហៅ ដួងចន្ទ កំពុងតែធ្បើធ្វើឲ្យពួកគាត់បាត់បង់ជំនឿបណ្ដើរៗ ហើយបានគំរាមពួកគាត់ ពេលហៅចូលជួបម្នាក់ម្ដងៗ (ដោយពោលពាក្យថា) សួម្បីតែអភិបាលក្រុងធ្វើអ្វីគាត់មិនបានផង ប្ដឹងឯណា ក៏ប្ដឹងទៅ ។

ពួកគាត់បន្ថែមថា ការសាងសង់ផ្ទះ ដែលពួកគាត់បង់ប្រាក់មុននោះ មានការយឺតយ៉ាវ ធ្វើឲ្យពួកគាត់ខាត់បង់ពេលវេលា រកចំណូលប្រចាំថ្ងៃ មិនស្របទៅនឹងកិច្ចសន្យា ម្យ៉ាងពួកគាត់ សុំឲ្យម្ចាស់បុរីខាងលើបង្កើនការសាងសង់ឲ្យស្របទៅនឹងកិច្ចសន្យារយះពេល១ឆ្នាំ ប៉ុន្តែកិច្ចសន្យាទី១នេះ ឡើងដល់រយ:ពេល៣ឆ្នាំ បែរជាផ្ទះរបស់ពួកគាត់មិនទាន់ហើយ ស្រាប់តែមកបង្ខំឲ្យពួកគាត់ទទួលយកកិច្ចសន្យាថ្មី លុបកិច្ចសន្យាទី១ចោល រួមទាំងគៀបសង្កត់ផ្លូវចិត្ត ចេះតែបង្កើតកិច្ចសន្យាតាមតែអំពើរចិត្ត មិនខ្វល់ពីទុក្ខលំបាករបស់អតិថិជន ដែលខំចំណាយប្រាក់រាប់ម៉ឺនដុល្លារដើម្បីទិញវិឡារបស់ខ្លួន ហើយអតិថិជនមួយចំនួន ត្រូវម្ចាស់បុរីដកហូតផ្ទះយកវិញ ខាត់បង់ប្រាក់រាប់ពាន់ដុល្លារ នេះដោយសារតែគាត់មានការសាងសង់យឺត អតិថិជនមិនបង់ប្រាក់ប្រចាំខែ បែរជាម្ចាស់មិនគោរពកិច្ចដន្យា ដកហូតផ្ទះអតិថិជនទៅវិញ ។

ពួកគាត់បញ្ជាក់នៅក្នុងកិច្ចសន្យា ទី១ ចំណីដីមុខលំនៅដ្ឋានគាត់នោះ មិនបានឲ្យទិញទេ តែកិច្ចសន្យា ទី២ និងទី៣ គឺតម្រូវឲ្យពួកគាត់ទិញចំណីផ្លូវ (ឌឿងហែមផ្ទះ)ទៅវិញ ។ ពួកគាត់សុំឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត លោកអភិបាលក្រុងប៉ោយប៉ែត ជួយរកដំណោះស្រាយជូនពួកគាត់ និងសុំឲ្យម្ចាស់បុរីគោរពកិច្ចសន្យារបស់ខ្លួន ។

ជុំវិញករណីខាងលើនេះ លោក អាំង កៀហេង តំណាងក្រុមហ៊ុនខាងលើ មិនអាចសុំការបកស្រាយបានឡើយ ព្រោះទូរស័ព្ទលោកមិនអាចទទួលការហៅចូលបាន ៕ វណ្ណា


ចែករំលែក៖